ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តុលាការត្រូវតែជាអំណាចឯករាជ្យព្រោះតុលាការៈ
-ជាអ្នកផ្តល់យុត្តិធម៍តាមរយៈការកាត់ក្តី ។
-ជាអ្នកការពារសិទ្ធិសេរីភាព និងករណីកិច្ចរបស់ប្រជាពលរដ្ឋដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ។
-ជាអ្នករក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ
-ជាអ្នកធ្វើឱ្យមានសុវត្ថិភាពផ្លូវកាយ និងសេចក្តីស្ងប់ខាងផ្លូវចិត្ត ។
-ជាអ្នកទប់ស្កាត់ការរំលោភសិទ្ធិទៅលើពលរដ្ឋពីសំណាក់អ្នកមានប្រាក់ និងអ្នកមានអំណាច។
-ជាអ្នកផ្តល់យុត្តិធម៍ សេចក្តីថ្លៃថ្នូរ កិត្តិយសដល់ពលរដ្ឋក្នុងការរស់នៅក្នុងភាពជាមនុស្ស ។
-ជាអ្នកដាក់ទោសដល់អ្នកប្រព្រឹត្តខុស ជាអ្នកបំបាត់និទណ្ឌភាព។
សរុបមក តុលាការត្រូវតែមានភាពឯករាជ្យ បើមិនដូច្នោះទេ នោះការកាត់សេចក្តីពុំមានយុត្តិធម៌មិនធានាដល់ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពឡើយ និងជាការបើកឱកាសឱ្យអ្នកមានប្រាក់ ឬអ្នកមានអំណាចធ្វើការរំលោភបំពានច្បាប់ដែលនាំឱ្យសង្គមមានអស្ថិរភាព។