អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។ ការប្រកបអាជីវកម្មទាំងនេះត្រូវជាប់អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់ ៖
- ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
- ធ្វើឡើងដោយបុគ្គលជាប់អាករ
- ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់ពង្រីកអាជីវកម្ម
- គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬជាប់អាករតាមអត្រា ០% ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនមែន ជាការផ្គត់ផ្គង់មិន ជាប់អាករហៅថា ការផ្គត់ផ្គង់ជាប់អាករ ។ បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គត់ជាក់អាករលើ តម្លៃបន្ថែម ។ ការផ្គត់ផ្គង់ត្រូវនៅក្រៅដែលអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់នោះ
- ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ
- មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម ។