ប្រជាជនកម្ពុជាមានទម្លាប់ស្លៀកពាក់ប្រពៃណីជាមួយនឹងកន្សែងរុំដែលត្បាញចេញពីអំបោះមានក្រឡាខ្វែង ហៅថា “ក្រមា”។ ក្រមា បានក្លាយ ជាអត្តសញ្ញាណនៃសម្លៀកបំពាក់ខ្មែរចាប់តាំងពីសតវត្សរ៍ទីមួយនៃរជ្ជកាលព្រះបាតហ៊ុន ទៀន (Hun Tean) តែទោះបីជាយ៉ាងណាក៏ដោយ គេពុំ បានដឹងច្បាស់ពីពេលវេលាជាក់លាក់ដែល ក្រមាចាប់ផ្តើមមាន ប្រជាប្រិយភាពនៅគ្រប់កន្លែងនោះទេ។
ស្ត្រីខ្មែរ តែងតែនិយមប្រើប្រាស់ក្រមាពាក់ពីក្រោមមួកស្លឹងដែលមានរាងជាសាជី ដើម្បីការពារកំដៅព្រះអាទិត្យនៅពេល ធ្វើស្រែចំការ។ "ក្រមា" គឺអត្តសញ្ញាណមួយដែលធ្វើឲ្យ ជនជាតិខ្មែរមានលក្ខណៈ ខុសប្លែកពី ជនជាតិថៃ វៀតណាម និងឡាវ ដែលជាប្រទេសជិតខាង ផងដែរ។
កន្សែងរុំដែលត្បាញចេញពីអំបោះមានក្រឡាខ្វែងនេះ ត្រូវបានប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗរួមមានដូចជា ការប្រើប្រាស់ជាការលម្អផ្សេងៗ ការពារកំដៅព្រះអាទិត្យ ជាជំនួយ(ជើងអ្នក)នៅពេលឡើងដើមឈើ ជាអង្រឹងក្មេង ជាកន្សែងជូតខ្លួន ឬប្រើធ្វើជាសារ៉ុងស្លៀក។ ក្រមា ក៏អាច បត់ជារាងកូនតុក្តាសម្រាប់ក្មេងតូចៗលេងផងដែរ។ នៅរបបខ្មែរក្រហម ប្រជានជនកម្ពុជាត្រូវបង្ខំឲ្យប្រើប្រាស់ក្រមាគ្រប់ៗគ្នា។
(ប្រែសម្រួលចេញពីប្រភព៖ https://en.wikipedia.org/wiki/Khmer_clothing)