2018-09-03 22:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំ:ដើម្បីឱ្យប្រទេសរីកចម្រើន សម្បូររុងរឿងជានិរន្តរ៍ ក្នុងនាមជាខ្មែរត្រូវ ក. ព្យាយាមរៀនសូត្រ: -រៀនដើម្បីមានចំណេះដឹង -រៀនដើម្បីប្រកបមុខរបរជំនាញ -រៀនដើម្បីរស់ជាមួយគ្នា -រៀនដើម្បីរៀបចំឥរិយាបថឱ្យមានសីលធម៌ គុណធម៌ ខ. ថែរក្សាការពារទំនៀមទំលាប់ប្រពៃណីល្អរបស់ជាតិ និងសម្បត្តិវប្បធម៌ជាតិ: -ស្រឡាញ់វប្បធម៌ជាតិ និងរួមចំណែកទប់ស្កាត់វប្បធម៌បរទេសដែលមិនល្អ ទទួលយកវប្បធម៌ណាដែលនាំឱ្យមានការរីកចម្រើនដល់ជាតិ -ចូលរួមរក្សាអត្តសញ្ញាណជាតិតាមរយ:ការរៀបចំឥរិយាបថ អាកប្បកិរិយា សំលៀកបំពាក់បែបខ្មែរ ប្រើប្រាស់ភាសាខ្មែរការរស់នៅបែបខ្មែរ -ការពារសម្បត្តិវប្បធម៌ជាតិ មានមនុស្ស សត្វ ប្រាសាទ បុរាណ ទឹកដី ព្រៃឈើ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ គ. រក្សាសាមគ្គីភាព: -ទំនាក់ទំនងល្អរវាងបុគ្គលនិងបុគ្គល បុគ្គលនិងសហគមន៍ -ចេះអធ្យាស្រ័យល្អរវាងគ្នានិងគ្នា មិនប្រកាន់ឥរិយាបថមើលងាយ មើលថោកមនុស្សងគ្នា -ស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ -ស្គាល់ពីតួនាទីរបស់ខ្លួន ឃ. ប្រកាន់សីលធម៌ គោរពច្បាប់: -ប្រកាន់ខ្ជាប់សីលធម៌រស់នៅល្អ (ស្រឡាញ់ និងគោរពស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ អ្នកដទៃគោរពបទបញ្ជានិងវិន័យ...) គោរពសិទ្ធិមនុស្ស រៀបចំខ្លួនឱ្យមានប្រយោជន៍ដល់សង្គមជាតិ -គោរពច្បាប់ដែលរដ្ឋបានចែង មានដូចជា: ច្បាប់ប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ច្បាប់ប្រឆាំងការជួញដូរមនុស្ស ច្បាប់ចរាចរណ៍... ង. ចូលរួមការងារផលិតកម្មដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ខ្លួន និងសង្គម: -ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានដូចជា ការបង្កបង្កើនផលបែបប្រពលវប្បកម្ម បំរើការនាំចេញទៅក្រៅប្រទេស -ចូលរួមបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដូចជាចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំបន្លែជាដើម -ចូលរួមចំណែកក្នុងសេវាផ្សេងៗដូចជាអប់រំសុខាភិបាលការពារបរិស្ថាន ទេសចរណ៍ ពាណិជ្ជកម្ម ជាដើម។