Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើត្រូវដូចម្តេចដើម្បីឱ្យទិន្នផលស្រូវកើនឡើង ?

២. ចូរបង្ហាញពីលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការ ។

៣. ដូចម្តេចដែលហៅថាសេដ្ឋកិច្ចទីផ្សារ?

៤. តើសេដ្ឋកិច្ចទីផ្សារមានសមាសភាពសំខាន់អ្វីខ្លះ ? ចូររៀបរាប់ ។

៥. នៅព្រះរាជាណាចក្រកម្ពុជា តើវិស័យអ្វីខ្លះរួមចំណែកធ្វើឱ្យផលិតផលក្នុងស្រុកសរុប(GDP) មានការកើនឡើង ?

ចម្លើយ

១. ដើម្បីឱ្យទិន្នផលស្រូវកើនឡើងយើងត្រូវដោះស្រាយដូចជា :

ដោះស្រាយបញ្ហាគ្រប់គ្រងដីធ្លឺ

  • ដោះស្រាយបញ្ហាទឹក (ប្រព័ន្ធធារាស្រ្ត ប្រឡាយទឹក ស្រោចស្រព...)
  • ការប្រើប្រាស់បច្ចេសទេសកសិកម្ម (គ្រឿងយន្តកសិកម្ម ប្រពលវប្បកម្ម )
  • ការជ្រើសរើសពូជ ប្រើប្រាស់ដី និងថ្នាំសម្លាប់សត្វល្អិត
  • ការកសាងផ្លូវគមនាគមន៍ជនបទ
  • បង្កើតទីតាំងសម្រាប់ពីគ្រោះយោបល់ បណ្តុះបណ្តាលបញ្ជាពាក់ព័ន្ធនឹងកសិកម្ម
  • ជម្រុញការផ្តល់ឥណទាន ដែលមានការប្រាក់ទាប
  • ការរៀបចំទីផ្សារស្រូវ សម្រាប់បង្កលក្ខណៈងាយស្រួយដល់កសិករលក់ផលិតផលរបស់ខ្លួន ។

២. បង្ហាញពីលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការ :

លក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ

  • មានកសិកម្មឯកជន (​មធ្យោបាយផលិតកម្ម)
  • យន្តការទីផ្សារជាអ្នកសម្របសម្រួល និងគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ច
  • រដ្ឋជាអ្នករៀបចំក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ដើម្បីដំណើរការទីផ្សារ ឬសេដ្ឋកិច្ច ក្នុងបរិយាកាសប្រកួតប្រជែង
  • រដ្ឋមិនលូកដៃចូលសកម្មភាពសេដ្ឋកិច្ច ក្នុងករណីសេដ្ឋកិច្ចដំណើរល្អ
  • រដ្ឋមិនកំណត់ថ្លៃ តម្រូវការ និងការផ្គត់ផ្គង់ជាអ្នកកំណត់ថ្លៃ ។

លក្ខណៈនៃសេដ្ឋកិច្ចផែនការ

  • រដ្ឋជាម្ចាស់កម្មសិទ្ធិ លើមធ្យោបាយផលិតកម្ម
  • យន្តការគ្រប់គ្រង និងសម្របសម្រួល គឺអាស្រ័យលើអ្នកធ្វើផែនការ
  • មធ្យោបាយ និងសកម្មភាពផលិតកម្មស្ទើតែទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ
  • រដ្ឋកំណត់ថ្លៃ
  • រដ្ឋអន្តរាគមន៍ ក្នុងសកម្មភាពសេដ្ឋកិច្ច ។

៣. ដែលហៅថាសេដ្ឋកិច្ចទីផ្សារ គឺសំដៅលើកម្មសិទ្ធធនធានសេដ្ឋកិច្ចមួយភាគធំស្ថិតនៅក្នុងការគ្រប់គ្រងរបស់វិស័យឯកជន ដែលជានីតិបុគ្គល និងរូបវ័ន្តបុគ្គល ។

៤. សេដ្ឋកិច្ចមានសមាសភាពសំខាន់ៗចំនួន ខាងក្រោម ៖

    ១. កម្មសិទ្ធឯកជន

  • ធនធានសេដ្ឋកិច្ចមួយភាគធំ គឺជាកម្មសិទ្ធរបស់ឯកជន
  • រដ្ឋទទួលស្គាល់សិទ្ធលើកម្មសិទ្ធរបស់វិស័យឯកជន
  • ម្ចាស់កម្មសិទ្ធមានប្រើប្រាស់គ្រប់គ្រង និងលក់ធនធានដែលជាកម្ម​សិទ្ធរប​ស់ខ្លួន ។

    ២. សេរីភាពក្នុងការជ្រើសរើស

  • ម្ចាស់កម្មសិទ្ធមានសេរីភាពក្នុងប្រើប្រាស់ ជួល និងលក់ធនធានតាមបំណង
  • អ្នកផលិត អ្នកលក់ អ្នកទិញ និងអ្នកប្រើប្រាស់ក្នុងការផលិត ជួល លក់ ទិញ និងប្រើប្រាស់ទំនិញ និងសេវា​កម្មទាំងឡាយតាមចិត្តប្រាថ្នា ដោយគ្មានការបង្វិតបង្ខំឡើយ

    ៣. អត្ថប្រយោជន៍បុគ្គល

  • ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ខិតខំប្រឹងប្រែងធ្វើអាជីវកម្មរបស់ខ្លួនទទួលបានផល​ប្រយោជន៍ច្រើន
  • អ្នកផលិត និងអ្នកលក់ខិតខំលក់ ​និងជួលទំនិញ និងសេវារបស់ខ្លួនក្នុងតម្លៃខ្ពស់ រីឯអ្នកទិញ​ និងអ្នកប្រើ​ប្រាស់ខិតខំស្វែងរកទិញទំនិញ និងសេវាដែលខ្លួនត្រូវការដែលមានគុណភាពខ្ពស់ និងតម្លៃថោក ។

    ៤. ការប្រកួតប្រជែង

  • ការប្រកួតប្រជែងគឺជាយន្តការដ៏សំខាន់ក្នុងសេដ្ឋកិច្ចទីផ្សារ
  • ការប្រកួតប្រជែងផ្តល់អត្ថ​ប្រយោជន៏ដល់អ្នកទិញ និងអ្នកប្រើប្រាស់ឱ្យទទួលបាននូវទំនិញ និងសេវាដែលមានគុណភាពល្អ មានបរិមាណច្រើន បច្ចេកទេសទំនើប និងមានតម្លៃថោកសមរម្យ
  • រដ្ឋធានាបរិយាកាសប្រកួតប្រជែងដោយសេរី និងយុត្តិធម៏នៅលើទីផ្សារ ។ ​

   ៥. ប្រព័ន្ធបង្កើតថ្លៃ

  • រដ្ឋមិនមែនជាអ្នកកំណត់ថ្លៃទំនិញ និងសេវាលើទីផ្សារទេ
  • យន្តការទីផ្សារ (តម្រូវការ និងការផ្គត់ផ្គង់) គឺជាអ្នកកំណត់ថ្លៃទំនិញ និងសេវាលើទីផ្សារ ។

៥. នៅព្រះរាជាណាចក្រកម្ពុជា វិស័យដែលរួមចំណែកធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើងមាន ៖ វិស័យកសិកម្ម ឩស្សាហកម្ម និងវិស័យសេវាកម្ម ។

    ១. វិស័យកសិកម្ម

  • ផលិតផលកសិកម្មសំខាន់ៗមាន ៖ ស្រូវ អង្គរ ពោត សណ្តែក គ្រាប់ស្វាយចន្ទី និងដំឡូងមី​ ។

    ២. វិស័យឩស្សាហកម្ម

  • វិស័យឩស្សាហកម្មវាយណភ័ណ្ឌ កសិកម្ម ឩស្សាហកម្ម និងកែច្នៃ អគ្គិសនី ឩស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ។

    ៣. វិស័យសេវាកម្ម

  • វិស័យសេវាកម្មសំខាន់ៗមាន ៖ ទេសចរណ៍ សំណង់ សណ្ឋាគារ ធនាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login