Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជាមានអ្វីខ្លះ ? ចូររៀបរាប់ ។

២. តើចំណាយសាធារណៈមានតួនាទីអ្វីខ្លះ ? ក្នុងករណីដែលរដ្ឋាភិបាលមានឳនភាពថវិកា(Deficit) តើត្រូវធ្វើដូចម្តេច ?

៣. ប្រសិនខ្ញុំមានបំណងចុះបញ្ជីដោយស្ម័ត្រចិត្ត តើអគ្គនាយកដ្ឋានពន្ធដារអាចបដិសេធការចុះបញ្ជីរបស់ខ្ញុំបានឬទេ ?

៤. តើខ្ញុំអាចចុះបញ្ជីមុនពេលចាប់ផ្តើមធ្វើអាជីវកម្មបានឬទេ ?

ចម្លើយ

១. ប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជា (តាមច្បាប់ហិរញ្ញវត្ថុ) មានដូចខាងក្រោម ៖

    ក. ចំណូលចរន្ត

      ១. ចំណូលសារពើពន្ធ ៖ ចំណូលពន្ធ និងចំណូលពន្ធនិងអាករគ្រប់ប្រភេទ (ចំណូលពន្ធគយនិងចំណូលពន្ធដារ) ។

២.​ ចំណូលមិនមែនសារពើពន្ធ ៖ ចំណូលពីការលក់ ជួលទ្រព្យសម្បត្តិ ​ឬ ចំណូលពីលិខិត ឆ្លងដែននិងទិដ្ឋាការ តាស៊ីផ្សារ ឬសេវា រដ្ឋបាលរបស់រដ្ឋ ផលនៃឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈចំណូលពីលិខិតឆ្លងដែននិងទិដ្ឋាការ ចំណូលពីប្រដាប់ក្តី ការស៊ីណូ ការរុកចំណូលពីលិខិតឆ្លងដែននិងទិដ្ឋាការ ចំណូលពីប្រដាប់ក្តី ការស៊ីណូ ការរុករកធនធានរ៉ែ ភាស៊ីផ្សារ ឃឿត្រី ផលពីការជាក់ពិន័យនិងការដាក់ទណ្ឌ កម្មការលក់បង្គាន់ដៃជាតិ ។

    ខ. ចំណូលមូលធន

     ១. ចំណូលពីប្រភពផ្ទាល់

  • ជំនួយ (កំចី) និងជំនួសឥតសំណង ដែលកម្ពុជាទទួលបានពី​បណ្តាប្រទេសនានា រួមមាន៖ ប្រទេសជ​ប៉ុន ចិន សហគមន៍អឺរ៉ុប អូស្តា្រលី អាមេរិក កាណាដា ។
  • ចំណូលពីការលក់អចលនាទ្រព្យ ៖ (អគារ ដីធ្លី រោងចក្រ រថយន្ត ។

    ២. ចំណូលពីប្រភពខាងក្រៅ

  • ជំនួយ(កំចី) និងជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិនានាមាន ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគាពិភពលោក(WB)

៣. ចំណាយសាធារណៈមានតួនាទី រួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទ្រទង់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព យុត្តិធម៍ និងសមធម៍ ។

ក្នុងករណីដែលរដ្ឋាភិបាលមានឳនភាពថវិកា (Deficit) រដ្ឋាភិបាលអាចចាត់វិធានការ ដូចខាងក្រោម ៖

       ១. ការធ្វើហិរញ្ញប្បទានក្នុងប្រទេស

        ២. ការធ្វើហិរញ្ញប្បទានក្រៅប្រទេស

        ៣​. ការពង្រឹងរដ្ឋបាលសារពើពន្ធ ​និងមិនមែនសារពើពន្ធ ក្នុងការប្រមូលចំណូលថវិកាជាតិ

        ៤. ការលកាត់បន្ថយ ឬកាត់ចោលមុខចំណាយដែលមិនសូវអទិភាពចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

        ៥. ការបោះពុម្ពរូបិយប័ណ្ណមន្ថែម ។

៤. ប្រសិនបើលោក/លោកស្រីមិនទាន់បានធ្វើការផ្គត់ផ្គង់ជាប់អាករ ក្នុងខណៈដែលបានចាប់ផ្តើមធ្វើអាជីវកម្មរួច មកហើយ ​ហើយលោក/លោកស្រីមានបំណងនិងធ្វើការផ្គត់ផ្គង់ជាប់អាករ នៅពេលខាងមុន ឩទាហរណ៍ដូចជា ការសាងសង់រោងចក្រជាដើម លោក/លោកស្រីអាចស្នើសុំចុះបញ្ជីជាសហគ្រាសវិនិយោគ មុនថ្ងៃចាប់ផ្តើមធ្វើ ការផ្គត់ផ្គង់ជាប់អាករបាន ។ លោក/លោកស្រីត្រូវបង្ហាញភស្តុតាងច្បាស់លាស់ជូនអគ្គនាយកដ្ឋានពន្ធដារនូវគោលបំណង នៃក្រុមហ៊ុនរបស់លោក/លោកស្រីក្នុងការផ្គត់ផ្គង់ជាប់អាករដោយមធ្យោបាយអាជីវកម្មនានា ដូចជាការសិក្សាពីអាជ្ញាប័ណ្ណ វិនិយោគ កិច្ចសន្យាដែលបានស្នើសុំព័ត៍មានលម្អិតនៃទំនិញក្នុងស្តុក និងការទិញទ្រព្យសកម្មនានា ។ ប្រសិនបើពាក្យស្នើសុំចុះបញ្ជីរបស់លោក/លោកស្រីត្រូវទទួល លោក/លោកស្រីអាចស្នើសុំវិញជា បណ្តោះអាស្នននូវអាករលើធាតុចូលដែលអាចបែងចែងបានទាំងអស់នៃការផ្គត់ផ្គង់អាករដែលជាគោលបំណង របស់លោក/លោកស្រីប៉ុន្តែបើសិនជាលោក/លោកស្រីត្រូវមិនបានធ្វើការផ្គត់ផ្គង់ជាប់អាករក្នុងរយៈពេល២ឆ្នាំទេ នោះលោក/លោកស្រីត្រូវបង់ជូនអគ្គនាយកដ្ឋាន​ពន្ធដា​រវិញនូវអាករលើធាតុចូលដែលអគ្គនាយកដ្ឋានពន្ធដារបានបង្វិាលសងលោក/លោកស្រីក្នុងរយៈពេលកន្លងមក ។ វិធាននៃអាករលើធាតុចូលមានបញ្ជាក់លម្អិតក្នុងអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម លេខ ១១៤ អនក្រ.បក ​ចុះ​ថ្ងៃទី២៤ខែធ្នូ ឆ្នាំ ១៩៩៩ ។

៥. ការចុះបញ្ជីដោយស្ម័ត្រចិត្ត អាចធ្វើទៅបានអាស្រ័យដោយការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ ។ អគ្គនាយកដ្ឋាន អាចបដិសេធការស្នើសុំចុះបញ្ជីរបស់បុគ្គលពណាដែល ៖

  • ពុំមានទីកន្លែងស្នាក់នៅ ឬកន្លែងអាជីវកម្មជាប់លាប់
  • ពុំបានកាន់និងរក្សាទុកបញ្ជីការគណនេយ្យត្រឹមត្រូវ
  • មិនបានបើកគណនីធនាគារជាមួយធនាគារណាមួយ
  • បានចុះបញ្ជីសម្រាប់គោលបំណងអាករលើតម្លៃបន្ថែមពីមុនមកតែមិនបានបំពេញកាតព្វកិច្ចតាមប្បញ្ញត្តិ ស្តីពីអាករលើតម្លៃ​បន្ថែម ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login