Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងប្រព័ន្ធពន្ធដារកម្ពុជា តើរំលស់មានប៉ុន្មានប្រភេទ ? ចូរពន្យល់ពីវិធីរំលស់នីមួយៗ ?

២. តើពន្ធលើប្រាក់បៀវត្សកំណត់ទៅលើអ្វី ? តើការប្រមូលពន្ធលើប្រាក់បៀវត្សធ្វើឡើងតាមវិធីដូចម្តេច ?

៣. តើអាករលើតម្លៃបន្ថែម ជាប្រភេទអាករកំណត់លើអ្វី ? ចូរៀបរាប់អំពីវិធីគណនាប្រភេទអាករនេះ ?

៤. នៅព្រះរាជាណាចក្រកម្ពុជា តើអាករពិសេស ត្រូវយកលើមុខទំនិញ និងសេវាអ្វីខ្លះ ? ដោយមូលហេតុអ្វីខ្លះ ?

៥. ប្រសិនបើអ្នកជាថ្នាក់ដឹកនាំ នៃអគ្គនាយដ្ឋានដារតើអ្នកត្រូវធ្វើដូចម្តេច ដើម្បីឱ្យចំណូលពន្ធដារកើនឡើង ?

ចម្លើយ

១. ក្នុងប្រព័ន្ធពន្ធដារកម្ពុជា រំលស់មាន ប្រភេទ គឺរំលស់ស្មើភាគ និងរំលស់ថយចុះជាលំដាប់ ៖ 

  • វិធីរំលស់ស្មើភាគ គឺធ្វើឡើងតាមអាយុកាលនៃទ្រព្យ គឺយកតំលៃប្រវត្តិសាស្រ្ត ចែកនឹងអាយុកាលនៃការប្រើប្រាស់ ។ ឩទាហរណ៍ អគារ និងសំណង់ផ្សេងៗ មានអាយុកាលត្រូវរំលស់ ២០ឆ្នាំ ស្មើនឹង ៥%
  • វិធីរំលស់ថយចុះជាលំដាប់ គឺធ្វើឡើងទៅតាមគណនីទ្រព្យសកម្មរួមគ្នា ទៅតាមអត្រាដែលច្បាប់ពន្ធដារបានកំណត់ ៥០% និង ២០%

២. ពន្ធលើប្រាក់បៀវត្សកំណត់ទៅលើប្រាក់បៀវត្សជាប់ពន្ធរបស់និយោជិក

  • ពន្ធលើប្រាក់បៀវត្ស ត្រូវបានប្រមូលដោយវិធីកាត់ទុក ដោយនិយោជន នៅពេលបើប្រាក់បៀវត្ស ។ និយោជន ត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធលើបៀវត្ស យ៉ាងយឺតបំផុតនៅ ថ្ងៃទី១៥ នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក ។

៣. អាករលើតម្លៃបន្ថែមជាអាករកំណត់លើការផ្គត់ផ្គង់(ការលក់) ទំនិញនិងសេវា

  • ដើម្បីគណនាប្រាក់អាករនេះត្រូវយកអាករ លើធាតុចេញ (អាករ ដែលបុគ្គលជាប់អាករគិតយកពីអតិថិជន ពេលផ្គត់ផ្គង់ទំនិញឬសេវា ) ដកអាករ លើធាតុចូល ( អាករ ដែល​បុគ្គលជាប់អាករបានបង់លើទំនិញ ឬសេវាកម្ម ដើម្បីប្រកបអាជីវកម្ម) ។

៤. នៅពេលព្រះរាជាណាចក្រកម្ពុជា អាករពិសេស ត្រូវបានប្រមូលលើមុនទំនិញ និងសេវាដូចខាងក្រោម ៖

  • រថយន្ត ម៉ូតូ ប្រេងឥន្ធនៈគ្រប់ប្រភេទ ឬផលិតផលតេលសេលា ស្រាបៀរ ស្រា បារី ថ្នាំជ​ក់ គ្រឿងក្រអូប គ្រឿងសម្អាងការ ភេសជ្ជៈផ្សេងៗ សេវាលំហែកកំសាន្ត សេវាដឹកជញ្ជូនផ្លូវអាកាសសេវាទូរស័ព្ទ
  • មូលហេតុនៃការប្រមូលអាករពិសេស គឺដើម្បីបង្កើ​នចំណូលលើការប្រើនប្រាស់ទំនិញ ឬសេវាដែលមានលក្ខណៈប្រណិត ឬមិនចាំបាច់ក្នុងជីវិភាពរស់នៅ ឬទំនិញដែលមានប៉ះពាល់ដល់បរិស្ថាននិងសុខភាព ។

៥. ប្រសិនជាខ្ញុំ ជាថ្នាក់ដឹកនាំនៃអគ្គនាយកពន្ធដារ ដើម្បីធ្វើ៎ឱ្យចំណូលពន្ធ​កើនឡើង ខ្ញុំត្រូវ ៖

  • កសាងគោលនយោបាយ និងច្បាប់ស្តីពីពន្ធដារ​ឱ្យបានល្អ
  • បណ្តុះបណ្តាលមន្ត្រីពន្ធដារឱ្យមានសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៍ត្រឹមត្រូវក្នុងការផ្តល់សេវា
  • អប់រំណែនាំឱ្យបានអ្នកជាប់ពន្ធ យល់ច្បាស់អំពីកាត្វកិច្ច និងការបង់ពន្ធរបស់ខ្លួន
  • ផ្តល់សេវាឱ្យបានល្អប្រសើរដល់អ្នកជាប់ពន្ធ
  • ធ្វើសវនកម្ម ដើម្បីធានាភាពត្រឹមត្រូវ នៃការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ
  • ចាត់វិធានការក្តៅ ត្រជាក់ ដល់អ្នកជាប់ពន្ធដែលជាប់បំណុលពន្ធ ទូទាត់បំណុលឱ្យបានទាន់ពេល
  • ចាត់វិធានការក្តៅ ត្រជាក់ ដល់អ្នកជាប់ពន្ធដែលជាប់ពន្ធគេចវេសមិនបង់ពន្ធជូនរដ្ឋ ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login