Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ma Net
2018-09-05 23:24

ចំ: ប្រទេសកម្ពុជាបានស្គាល់ភាពរុងរឿងក្នុងអតីតកាលក៏ព្រោះតែដើរតាមលទ្ធិទេវរាជ និងបន្ទាប់មកលទ្ធិពុទ្ធរាជ។

ក. លទ្ធិទេវរាជ បង្កើតដោយព្រះបាទជ័យវរ្ម័នទី២ នៅលើភ្នំគូលែន។ លទ្ធិនេះមានសារៈសំខាន់ដូចតទៅ:

-ប្រជាជនគោរពសិវលិង្គ។ ព្រះអង្គបានធ្វើពិធីរំលាយព្រះអង្គបញ្ចូលក្នុងលិង្គ។ ដូចនេះសិវលិង្គគឺព្រះអង្គ។ គោរពសិវលិង្គគឺគោរពគ្រប់បញ្ជាព្រះអង្គ។

-ខ្មែររួបរួមគ្នាជុំវិញព្រះមហាក្សត្រ

-ខ្មែររំដោះខ្លួនចេញបានពីជ្វា

-ខ្មែរមានមាគ៌ាផ្ទាល់ខ្លួនមួយគឺ "លទ្ធិទេវរាជ" ដែលព្រះរាជាក្រោយៗមកចាប់យកជាមនោគមវិជ្ជាជាតិ។

សន្និដ្ឋាន:យកព្រហ្មញ្ញសាសនាជាគ្រឹះ។

ខ. លទ្ធិពុទ្ធរាជ បង្កើតដោយព្រះបាទជ័យវរ្ម័នទី៧ ព្រោះព្រះអង្គយល់ថាទេវរាជលែងមានជំនឿពីប្រជារាស្រ្ត។ ដូចនេះព្រះអង្គងាកទៅរកពុទ្ធសាសនាវិញម្តងនតែជាពុទ្ធសាសនាមហាយាន។

-ប្រាសាទបាយ័នជាតំណាងឱ្យលទ្ធិពុទ្ធរាជ

-លទ្ធិពុទ្ធរាជមានសារៈសំខាន់ :

+ប្រជារាស្រ្តរួបរួមគ្នាម្ដងទៀត ព្រោះបែកបាក់ដោយសារផ្ទៃក្នុង និងការលុកលុយរបស់ចាម

+ប្រជារាស្រ្តគោរពព្រះបាទជ័យវរ្ម័នទី៧ដូចគោរពអវលោកេស្វរៈ

+ខ្មែរខ្លាំង និងរុងរឿងដល់កំពូល

សន្និដ្ឋាន : យកពុទ្ធសាសនាមហាយានជគ្រឹះ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login