សំនួរ
១. ដូចម្តេចដែលហៅថា គោលនយោបាយសារពើពន្ធ ?
២. តើកំណែទម្រង់ពន្ធធ្វើឡើងដើម្បីអ្វី ?
៣. ហេតុអ្វីត្រូវយកពន្ធ ?
៤. តើអ្នកជាប់ពន្ធមានកាតព្វកិច្ចអ្វីខ្លះ ?
៥. តើអ្នកជាប់ពន្ធមានសិទ្ធិអ្វីខ្លះ ?
ចម្លើយ
១ .គោលនយោបាយសារពើពន្ធសំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋនិងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណង់ជំរុញអោយមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៍ ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធរដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ៖
១ .ប្រសិទ្ធភាពនៃការគ្រប់គ្រង់និងគៀងគរចំណូល
២ . ការធ្វើវិចារណៈកម្មចំណាយគឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់និងការវិនិយោគសាធារណៈអោយបានសមស្រប ។
គោលនយោបាយសាររពើពន្ធប្រទេសនីមួយៗ គួរមានគោលដៅជាគោលកាណ៍ចំនួនបួន គឺ ៖
១. ការបែងចែកធនធាន
២. ស្ថេរភាពវូបនីយកម្ម
៣. កំណើន
៤. ការបែងចែកនៃប្រាក់ចំនូលនៃទ្រព្យសម្បត្ដិឲស្មើគ្នាតាមរយៈពន្ធនិងចំណាយសាធារណៈរដ្ឋាភិបាលដើរតួនាទីសំខាន់ក្នុងការបែងចែ កធនធាននៅក្នុងសេធ្ឋកិច្ចនិងជំរុញខ្សែសង្វាក់ផលិតកម្មឲកើនឬមិនកើនឡើង ។
២ . គោលបំណងរបស់គោលនយោបាយពន្ធគឺដើម្បីប្រមូលថវិកាសម្រាប់ ៖
- ទ្រទ្រង់ស្ថាប័នរដ្ឋដូចជា ចំណាយរដ្ឋបាល ប្រាក់ខែមន្រីរាជការ
- ទ្រអត្រង់ការអភិឌ្ឍសេដ្ឋកិច្ច(ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ)
- ការផ្ដល់សេវាសាធារណៈចំពោះសង្គម
- ជំរុញការបែងចែកឡើងវិញរាល់ចំណូល
- កំណែទម្រង់សុក្រិតភាពទីផ្សារ
- ទ្រទ្រង់ការចំណាតរបស់រដ្ឋាភិបាល
- ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋទប់ស្កាត់
- ជំរុញការប្រកួតប្រជែង
៣ . កំណែទម្រង់ពន្ធធ្វើឡើងដើ់ម្បី ៖
- ជំរុញកំណើនសេដ្ឋកិច្ច
- កាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធានដូចជា ដោយសារអត្រាពន្ធខ្ពស់ពេកធ្វើឲម្ចាស់អាជីវកម្មបញ្ឍប់ការផលិតនិងលក់
- ទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច(សេដ្ឋកិច្ចធ្លាក់ចុះបន្ថយអត្រាពន្ធ)
- បង្កើនចំនូលសាធារណៈ
- ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាដែលរដ្ឋចង់ទប់ស្កាត់វិ
- កាត់បន្ថយអំពើអសកម្មណាមួយ
- បង្កើនប្រសិទ្ធភាពប្រមូលពន្ធ
៤ . ការយកពន្ធគឺដើម្បី ៖
- ទ្រទ្រង់ឬបំពេញឲការចំណាយដូចជា ប្រាក់ខែ ចំណាយសម្ភារការិយាល័យចំណាយបេសកម្ម ។ល។
- សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការចំណាយទៅលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍ ។
- ទ្រទ្រង់សេវាសាធារណៈដូចជា ការការពារជាតិ ធានារ៉ាប់សង្គម
- ឲពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទទួលខុសត្រូវចំពោះជាតិ
- រារាំងឬទប់ស្កាត់វិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋចង់ទប់ស្កាត់
- ឲទំនិញនិងសេវាទាំងឡាយប្រកួតប្រជែងដោយសេរី និង តម្លាភាព ។
៥ . កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ៖.
- ចុះឈ្មោះក្នុងបញ្ជីរដ្ឋបាលសារពើពន្ធ
- ដាក់លិខិតប្រកាសពន្ធនិងផ្ដល់ព័ត៏មានតាមតម្រូវការ
- បង់ពន្ធតាមកាលបរិច្ឆទកំណត់
- កាន់កាប់ថែរក្សារ និង ត្រូវបង្ហាញបញ្ជីនិង ឯកសារដល់រដ្ឋាភិបាលសារពើពន្ធ
- បង្ហាញខ្លួនតាមលិខិតជូនដំណឺង
- បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗ
- ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធ
៦ . សិទ្ធរបស់អ្នកជាប់ពន្ធ ៖
- ទទួលបានការរក្សាទុនជាការសម្ងាត់នូវរាល់ព័ត៏មាន
- ទទួលបានការផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈ
- ទទួលបានការពន្យល់រាល់សេចក្ដីសម្រេចរដ្ឋបាលសារពើពន្ធ
- ប្ដឺងតវ៉ាចំពោះរាល់សេចក្ដីសម្រេច
- បង់ពន្ធមិនឲលើស
- មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ
- ទទួលបានការអនុវត្ដប្រកបដោយតម្លាភាព
- ទទួលបានការស្គាល់ភាពស្មោះត្រង់ក្នងការអនុវត្ដកាតព្វ ។