Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្វីដែលហៅថានីត្យានុកូលភាព ?​

២. តើនីតិវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោតមានប៉ុន្មានរូបមន្ត ? អ្វីខ្លះ ?

៣. តើអ្វីជាគោលបំណងនៃការបង្កើតរដ្ឋាភិបាល ?

៤.​ដូចម្តេចដែលហៅថា វិមជ្ឍការ ?

៥. ដូចម្តេចដែលហៅថា វិសហមជ្ឍការ ?  

ចម្លើយ

១. នីត្យានុកូលភាព គឺជាភាពដែលស្របច្បាប់ ជាភាពដែលត្រូវច្បាប់ ចំណេកការដែលធ្វើខុសពីនេះ គឺហៅថាធ្វើខុសច្បាប់ ។

២. នីតិវិធីនៃការបង្កើតរដ្ឋាភិបាលបន្ទាប់ពីជាប់ឆ្នោតមាន ២រូបមន្ត ៖

          ១. ទី១ ៖​ បង្កើតសភារួច ទើបបង្កើតរដ្ឋាភិបាលតាមក្រោយ តាមសម្លេង៥០%បូកមួយ តាមរយៈការបោះឆ្នោតជាសម្ងាត់ ។

          ២. ទី២ ៖ បង្កើតរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ តាមរយៈការបោះឆ្នោតជាកញ្ចប់ ។

៣. ការគោលបំណងនៃការបង្កើតរដ្ឋាភិបាល មានដូចជា ៖​

          ១. ដើម្បីការពារផលប្រយោជន៍ប្រជាជន រដ្ឋាភិបាលត្រូវរិះរកគ្រប់វិធីដើម្បីពង្រឹងច្បាប់ ឱ្យមានប្រសិទ្ធភាពក្នុងគោលបំណងការពាផលប្រយោជន៍ប្រជាជនទូទៅ ។

          ២. ដើម្បីការពាអាយុជីវិត កិត្តិយស សេចក្តីថ្នៃថ្នូររបស់ពលរដ្ឋ ឱ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ ហើយនែនាំឱ្យប្រជាពលរដ្ឋធ្វើតែអំពើល្អ ដើម្បីសង្គមមានការរីកចម្រើន និងអភិវឌ្ឍន៍ ។

          ៣. ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជន ចូលរួមធ្វើវិភាគទានសម្រាប់សុខុមាលភាព ការអប់រំ ថែមាំ សុខភាព និងផ្តល់សេវាកម្មជូនប្រជាពលរដ្ឋទូទៅ ។

          ៤.​ ដើម្បីថែរក្សាការពារ មរតក វប្បធម៍ ទំនៀមទំលាប់ ប្រពៃណី អគ្គសញ្ញាណជាតិ លើកស្ទួយ ទស្សនកិច្ចជាតិ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ចេះស្រលាញ់អ្វីដែលជាតិមាន និងផ្សព្វផ្សាយ កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាលើឆាកអន្តរជាតិ ឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់ច្បាស់ ។

៤. វិមជ្ឍការ គឺជាប្រព័ន្ធគ្រប់គ្រង ដែលរាជរដ្ឋភិបាល ប្រគល់នូវភាពជាម្ចាស់ លើមុខងារសិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឱ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ៖ ក្រុមប្រឹក្សារាធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនិងតម្រូវការការរបស់មូលដ្ឋាន ។

៥. វិសហមជ្ឍការ មានន័យថា រាជរដ្ឋាភិបាលក្រសួង ស្ថាប័ន ធ្វើប្រតិភូម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហរិញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ) ទៅអង្គភាពក្រោមបង្គាប់ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុនងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ ។ ក្នុងន័យនេះភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ឬក្រុមប្រឹក្សាឡើយ ។ រាជរដ្ឋាភិបាលឬក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login