Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាពន្ធ ?

២. តើពន្ធផ្ទាល់គឺជាអ្វី ? ចូរៀបរាប់ពីប្រភេទរបស់ពន្ធផ្ទាល់ ។

៣. តើពន្ធប្រយោលគឺជាអ្វី ? ចូររៀបរាប់ពីប្រភេទរបស់ពន្ធប្រយោល ។

៤. តើពន្ធមានមុខងារអ្វីខ្លះនៅក្នុងសេដ្ឋកិច្ច ?

ចម្លើយ

១. ដែលហៅថាពន្ធដារ គឺជារូបភាពនៃការបែងចែកឡើងវិញនូវចំណូលជាតិ ដែលរដ្ឋាភិបាលប្រើប្រាស់ ដើម្បីប្រមូលចំណូលមួយផ្នែកពីគ្រប់សមាសភាព សេដ្ឋកិច្ច ក្នុងការផ្សារភ្ជាប់ជាមួយនឹងសិទ្ធិអំណាចនយោបាយ និងជាវិភាគ ទានទាំងរូបវ័ន្តបុគ្គលនិងនីតិបុគ្គល ។

២. ពន្ធផ្ទាល់ គឺជាប្រភេទពន្ធដែលរដ្ឋបាលកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គល ឬទ្រព្យសម្បត្តិ ។  ទ្រព្យសម្បត្តិដែលជាប់ពន្ធ រួមមានចលនាទ្រព្យនិងអទ្រព្យ ។ រីឯបុគ្គលជាប់ពន្ធ រួមមានរូបវន្តបុគ្គល និង នីតិបុគ្គលដែលមានស្ថានភាពគិតយុត្តជាពាណិជ្ជករ អាជីវកម្ម  ឬកម្មសិទ្ធិករជាដើម ។ ប្រភេទរបស់ពន្ធដារផ្ទាល់រួមមានដូចខាងក្រោម ៖

  • ពន្ធលើប្រាក់ឈ្នួលផ្ទះនិងដី គឺជាប្រភេទពន្ធផ្ទាល់គិតលើប្រាក់ឈ្នួល ដែលទទួលបានមកពីការជួលផ្ទះឬដីធ្លី ។ កម្មសិទ្ធករនៃអចលនទ្រព្យជួលមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ ។
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់ (Tax on Unused land) គឺជាប្រភេទពន្ធផ្ទាល់ដែលគិតលើដីធ្លីទុកចោលទំនេរមិនប្រើប្រាស់ ។ កម្មសិទ្ធករនៃដីធ្លីមិនបានប្រើប្រាស់នោះដែលជាអ្នកកាន់កាប់នឺងគ្រប់គ្រង់អចលនទ្រព្យនោះដោយមានបណ្ណ័កម្មសិទ្ធស្របតាមបញ្ញត្ដិច្បាប់មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ ។
  • ពន្ធប្រថាប់ត្រា (Registration Tax) គឺជាប្រភេទពន្ធមួយដែលគិតលើការផ្ទរកម្មសិទ្ធិ ឬ សិទ្ធិប្រើប្រាស់ក្រោមរូបភាពជាការទិញលក់ ការផ្ទេរពីម្នាក់ទៅម្នាក់ការដោះដូរនៃចលនទ្រព្យនិងអចលនទ្រព្យនោះមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ ។
  • ពន្ធប៉ាតង់ (Patent Tax) គឺជាពន្ធដែលកំណត់លើសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ។ ពន្ធនេះប្រែប្រួលទៅតាមកម្រិតផលរបរសរុបប្រចាំឆ្នាំ នៃការជួញដូរនោះ ។ អាជីវករមានកាតព្វកិច្ចបង់ពន្ធលើសកម្មភាពអាជីវកម្មរបស់ខ្លួន ។
  • ពន្ធលើប្រាក់បៀវត្ស (Tax on Salary) គឺជាប្រភេទពន្ធដែលយកដោយផ្ទាល់លើបៀវត្សរបស់បុគ្គលម្នាក់ៗ ។ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្ដបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពការងារ ។
  • ពន្ធលើប្រាក់ចំណេញ (Tax On Profit) គឺជាប្រភេទពន្ធដែលយកទៅលើប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនដែលបានមកពីសកម្មភាពផលិតអាជីវកម្មនិងសេវាកម្មជាដើម ។
  • ពន្ធអប្បបរមា (Minimum Tax) គីជាពន្ធមួយដាច់ដោយឡែកនិងផ្សេងពីពន្ធលើប្រាក់ចំណេញ ។ ពន្ធអប្បបរមានេះត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមអត្រា១ ភាគរយលើផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបនែ្ថម (VAT) ។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ។
  • ពន្ធតែមប្រឺ (Stamp Tax) គឺជាតម្លៃតែមប្រឺសារពើពន្ធ ។
  • ពន្ធលើអចលនទ្រព្យ (Tax on Real Property) គឺជាពន្ធដែលត្រូវបានកំណត់ទៅលើអចលនទ្រព្យដូចជាដីផ្ទះ អគារ និងសំណង់ផ្សេងៗជាដើម ។
  • ពន្ធសត្តឃា (Slaughter Tax) គឺជាពន្ធដែលអនុវត្ដចំពោះការសម្លាប់គោ ក្របីនិងជ្រូកដើម្បីយកសាច់ ។
  • ពន្ធលើមធ្យោបាយដឺកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ(Tax on Means of Transportation and Vehicle) គឺជាពន្ធដេលអនុវត្ដលើមធ្យោបាយដឹក ជញ្ជូននឹង យានជំនិះគ្រប់ប្រភេទ ។

៣.  ពន្ធប្រយោល (Indirect Tax) គឺជាប្រភេទពន្ធដែលមានកម្មវត្ដុជាការប្រើប្រាស់ទំនិញឬសេវាកម្ម ។ បន្ថែមពីលើនេះពន្ធប្រយោលគ្រប់ដណ្ដប់ លើសកម្មភាពផលិតផងដែរ ពីព្រោះទំនិញត្រូវបានដាក់អោយដាក់អោយឆ្លងកាត់ចលនាផលិតកម្ម ។

    អ្នកប្រើប្រាស់ទំនិញឬ សេវាកម្មគឺជាបុគ្គលរងពន្ធមានន័យថាគាត់ត្រូវជាប់កាតេព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ទំនិញឬសេវាកម្មដែលអ្នកលក់ឬផ្គត់ផ្គង់ត្រូវប្រមូលនិងបង់ជូនរដ្ធនាពេលក្រោយ ។

      ជាវិបាកអ្នកលក់ឬអ្នកផ្គត់ផ្គង់ ត្រូវបញ្ចូលពន្ធទៅក្នុងតម្លៃទំនិញឬតម្លៃសេវាកម្មនីមួយៗដោយបញ្ជក់ប្រាប់អ្នកប្រើប្រាស់អោយបានច្បាស់ ដើម្បីងាយស្រួលក្នុងការប្រមូលពន្ធនេះបង់ជូនរដ្ធនាពេលក្រោយៗ ។

       ពន្ធប្រយោលត្រូវបង់ដោយមិនគិត ពីកម្រិតនៃផលទុនរបស់អ្នកណាឡើយ ។ ពន្ធនេះប្រែបួលទៅតាមប្រភេទនៃផលិតផល ឬ សេវាដែលបានប្រើប្រាស់ ។

ពន្ធប្រយោលរូមមានជាអាទិ៍ ៖

  • អាករបំភ្លឺសាធារណៈ (Public Light Tax) គឺជាប្រភេទពន្ធប្រយោលដែលគិតទៅលើតម្លៃស្រា និងបារី ដែលអ្នកប្រើប្រាស់ មានកាតព្ធកិច្ចត្រូវបង់ហើយដែលត្រូវ បង់ ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ ដើម្បីបង់ជូនរដ្ធជាបន្ដនាពេលក្រោយទៀត ។
  • អាករលើការស្នាក់នៅ (Accommodation Tax) គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃសរុបនៃការជូលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ នឺងដែលទទូលកាត់ទុកដោយអ្នកផ្គត់ផ្គង់ ដើម្បីបង់ជូនរដ្ឋជាបន្ដ នាពេលក្រោយទៀត ។
  • អាករលើផលរបរ (Tumover Tax) គឺជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្មផលិតកម្ម អាជីវកម្មនិងសេវាកម្ម ។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់និងបង់ជូនរដ្ធដោយអ្នកលក់ ។ អាករនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ ។
  • អាករពិសេសលើទំនិញនិងសេវាមូយចំនួន  (specific Tax on certain Merchandises and services) គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញនិងសេវាមូយចំនួន ដែលប្រែលប្រួលទៅតាមប្រទេសនីមួយៗ ។ អ្នកលក់ឬ អ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ(អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ធជាបន្ដនាពេលក្រោយ ។ ផ្ទុយពីអាករលើផលរបរអាករលើតម្លៃបន្ថែមនេះ អនុវត្ដចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសតែប៉ុំណ្ណោះ ។
  • ពន្ធនាំចេញនាំចូលឬពន្ធគយ(Tax on import-export/customs and duties) គឺជាប្រភេទពន្ធប្រយោលដែលកម្រិតទៅលើទំនិញនាំចេញនាំចូលដោយឆ្លង់កាតត់ច្រក់ព្រំដែន ។ អ្នកនាំចេញអ្នកនាំចូលត្រូវមូលពន្ធនេះពីអ្នកប្រើប្រាស់និងបង់ជូនរដ្ឋនាពេលក្រោយ ។

៤. ពន្ធមានមុខងារសំខាន់បីនៅក្នុងសេដ្ឋកិច្ចគឺ ៖

1.  មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ

  • ពន្ធដារបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិការជាតិ ។
  • រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ដល់ការចំណាយសាធារណៈនានា ដូចជាសង់សាលារៀន សង់មន្ទីរពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពានធ្វើសួនច្បារ ធ្វើកន្លែនកំសាន្ដ ។ល។
  • ការប្រមូលពន្ធបានច្រើនធានានូវនិរន្ដរភាពនៃការចំណាយរបស់រដ្ឋ ។

2. មុខងាររបស់សេដ្ឋកិច្ចរបស់ពន្ធដារ ៖

  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាបបព្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ ។
  • ពន្ធដារត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមរបស់សង្គម ។
  • ពន្ធដារក៏បានដើរតួរនាទីសំខាន់ផងដែរក្នុងការពង្រីងនឹងជំរុញការអភិឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិតនិងការប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច ។
  • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បព្ជាស្ថានភាពសេដ្ឋកិច្ចរដ្ឋ ។ ពន្ធត្រូវបានចាត់ទុកថាជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមដល់សង្គម ។ ពន្ធដារជះឥទិពលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍ ៖
  • ផលិតកម្ម(production) ៖ ពន្ធដារការពារឧស្សាហ៍កម្មក្នុងស្រុក ។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណង់ឬលទ្ធភាពនៃការវិនិយោគថយចុះក៍ប៉ុន្ដែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង់ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។
  • ការប្រើប្រាស់ (Consumption)៖ ពន្ធដារជះឥទិពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រព័ន្ធពន្ធដែលល្អគឺប្រព័ន្ធ ពន្ធដែលធ្វើអោយគម្លាតរវាងអ្នកមាននឺងអ្នកក្រនៅជិតបំផុត ។ វត្តុប្រើប្រាស់ចាំបាច់ខ្ពស់ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃកម្រត្រូវបានគិតពន្ធ ។

3. មុខងារសង្គមរបស់ពន្ធដារ

  • ពន្ធដារក៍បានដើរតួរនាទីផងដែលក្នុងការជួយលើកម្ពស់សុខមាលភាពសង្គមជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ ។
  • ពន្ធជំរុញអោយមានការអភិវឌ្ឍរដ្ឋបាលកណ្ដាលនិងរដ្ធបាលថ្នាក់ក្រោមជាតិ ។ ចំណូលពន្ធត្រូវបានចំណាយសម្រាបការសាងហេដ្ធារចនាសម្ព័ន្ធសង្គម(ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្ដអារាមទីធ្លាសាធារណៈ ...) ការពង្រើងសន្ដិសុខជាតិ ការបម្រើអោយវិស័យការពារជាតិនិងពង្រីងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងៗទៀត ។
  • ជាវិបាកពន្ធដារជំរុញការអភិវឌ្ឍរដ្ឋបាលកណ្ដាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បនែ្ថមលើសពីនេះទៀតពន្ធដារការពារសុខភាពរបស់មនុស្សបានជាក់ស្ដែងទំនិញដែលបានធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានពន្ធច្រើនដែលធ្វើអោយប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ។
  • សរុបមកពន្ធដារបានរូមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ  ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រង់រដ្ឋ រួមទាំងសង់បំណុលបរទេសផងដែរ ។
  • ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគីអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើន ចំណែកឯអ្នកមានចំណូលតិចត្រូវបង់ពន្ធតិច ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login