Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើលទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់ៗអ្វីខ្លះ ?

២. ដូចម្តេចដែលហៅថាលិខិតរដ្ឋបាល ? ចែកចេញជាប៉ុន្មានប្រភេទ ?

៣. តើកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាលមានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថា និតិរដ្ឋ ?

៥. គោលការណ៍សំខាន់របស់នីតិរដ្ឋមានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១.​ លទ្ធិប្រជាធិបតេយ្យមានគោលការសំខាន់ៗដូចជា ៖​

  • ពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងការអប់រំ
  • ពលរដ្ឋមានសិទ្ធិចូលរួមប្រជុំធ្វើបាតុកម្ម ឬបញ្ញត្តិដោយសន្តិវិធី
  • ពលរដ្ឋគ្រប់រួមមានសេរីភាពក្នុងការនិយាយស្តី បង្កើតសមាគមន៍ និងក្នុងជំនឿសាសនា
  • ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ខ្លួន សេរីភាពសារព័ត៍មាន សេរីភាពការបោះពុម្ពផ្សាយ
  • ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និស្ថាប័នរដ្ឋ
  • សភានិងរដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកាលកំណត់
  • ការបោះឆ្នោតត្រូវមានពហុគណៈបក្សនយោបាយចូលរួម និងបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៍
  • ពលរដ្ឋមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្រ្ត
  • អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជម្រះក្តីឬកាត់ក្តីដោយយុត្តិធម៍
  • ដូច្នេះ កត្តាទាំងអស់ខាងលើនេះដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើនស្ទើរពាសពេញពិភពលោក ។

២. លិខិតរដ្ឋបាល គឺជាសំបុត្រស្នាម ឬជាអត្ថបទដែលត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ ដើម្បីទំនាក់ទំនងកិច្ចការប្រចាំថ្ងៃរបស់រដ្ឋបាល ។ នៅក្នុងការអនុវត្តន៍ យើងអាចធ្វើចំណាត់ថ្នាក់នៃលិខិតរដ្ឋបាលជា ពីរប្រភេទគឺលិខិតរដ្ឋបាលសាមញ្ញ និងលិខិតរដ្ឋបាលមានលក្ខណៈជាច្បាប់ ។

៣.​ កម្មវិធីកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាលមាន ៖

  • កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ
  • កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • កំណែទម្រង់រដ្ឋបាលសាធារណៈ ។

៤. នីតិរដ្ឋ គឺជារដ្ឋដែលគ្រប់គ្រងដោយច្បាប់ ក្នុងការបំពេញសកម្មភាពរបស់ខ្លួន ការពារសិទ្ធិសេរីភាព តម្លៃរបស់បុគ្គល ហើយអំណាចរបស់រដ្ឋ គឺកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ (ច្បាប់ត្រូវសុក្រឹត និងយុត្តិធម៍ ) ។

៥. គោលការណ៍សំខាន់របស់នីតិរដ្ឋមាន ៤ចំណុចក្នុងនោះរួមមាន ៖

  • រដ្ឋាភិបាលទាំងមូល ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រូបវ័ន្តបុគ្គល និងគ្រប់អ្វីទាំងអស់នៅក្នុងសង្គមត្រូវតែស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា ពោលគឺគ្មានបុគ្គលណាមួយនៅលើច្បាប់ឡើយ
  • ច្បាប់ត្រូវតែចែងច្បាស់លាស់​បម្រើផលប្រយោជន៍ទូទៅ​ មិនមែនសម្រាប់បុគ្គលណាមួយ ឬក្រុមណាមួយជាពិសេសនោះទេ ហើយមិនប្រែប្រួលនោះទេ គឺយុត្តិធម៍អាចការពារសិទ្ធិគ្រប់បុគ្គលទាំងអស់
  • ច្បាប់ត្រូវតែអនុម័តដោយតំណាងរបស់ប្រជាពលរដ្ឋ គឺមានរដ្ឋសភា និងព្រឹទ្ធសភាជាដើម ហើយត្រូវតែយកទៅងនុវត្តន៍ដោយប្រសិទ្ធភាព និងតម្លាភាព
  • យុត្តិធម៍ត្រូវតែផ្តល់ទៅឱ្យសមាជិកសង្គមដូចគ្នាៗ ទាន់ពេលប្រកបដោយជីវៈ មិនមែនអាស្រ័យលើមនុស្សម្នាក់ឬមួយក្រុមនោះទេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login