2018-09-05 17:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. គណៈរដ្ឋមន្រ្តីជាអ្វី ? មានសមាសភាពអ្វីខ្លះ ?
២. ដូចម្តេចដែលហៅថារដ្ឋបាលថ្នាក់ជាតិ ?
៣. តើធាតុសំខាន់ៗក្នុងរបបប្រជាធិតេយ្យ មានអ្វីខ្លះ ?
៤. ដូចម្តេចដែលហៅថារដ្ឋបាលថ្នាក់ក្រោមជាតិ ?
៥. ដូចម្តេចដែលហៅថារដ្ឋបាលឯកភាព ?
ចម្លើយ
១. គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (តំណាងឱ្យអង្គនីតិបញ្ញាតិ្ត ) សមាសភាពនៃស្ថាប័នកំពូលមួយនេះមាន នាយករដ្ឋមន្រ្តី នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ។
២. រដ្ឋបាលថ្នាក់ជាតិ ជាថ្នាក់រដ្ឋបាលនៅពីថ្នាក់រាជធានី ខេត្ត ក្រុង ចាប់ពីថ្នាក់នាយកដ្ឋាន ក្រសួង ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នកំពូល ។
៣. ធាតុសំខាន់ៗក្នុងរបបប្រជាធិតេយ្យមាន ៖
៤. រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅទៅលើរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ រដ្ឋបាលឃុំ រដ្ឋបាលសង្កាត់ និងដែលរដ្ឋបាលនីមួយៗមានក្រុមប្រឹក្សាមួយជាតំណាង ។
៥. រដ្ឋបាលឯកភាព គឺការរៀបចំឱ្យមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមួយ ដែលអាចម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែងមុនងារ និងធនធាន រាប់ទាំងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សានីមួយៗនោះមានសម្បត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃការផ្តល់សេវាកម្ម និងការអភិវឌ្ឍផ្សេងៗទៀតដែលមាននៅក្នុងដែនសមត្ថកិច្ចខ្លួន រួមទាំងការផ្តល់សេវាកម្ម និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួង ស្ថាប័ននានារបស់ រាជរដ្ឋាភិបាល សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។