Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី ? តើសេដ្ឋកិច្ចមានផ្នែកអ្វីខ្លះ ?

២. ដូចម្តេចដែលហៅថាមីក្រូសេដ្ឋកិច្ច ?

៣. ហេតុអ្វីបានជាគេត្រូវសិក្សាពីមីក្រូសេដ្ឋកិច្ច ?

៤. ដូចម្តេចដែលហៅថាម៉ាក្រូសេដ្ឋកិច្ច ?

៥.  ចូរឱ្យនិយមន័យទីផ្សារ ។

ចម្លើយ

១. សេដ្ឋកិច្ចវិទ្យាគឺជាមុខវិទ្យាសាស្រ្ត ដែលជួយឱ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមនឹងដំណើរនប្រព្រឹត្តទៅនៃសមាសភាពដែលចូលរួមនៅក្នុងសេដ្ឋកិច្ចនិយាយដោយឡែក ។ សេដ្ឋកិច្ចវិទ្យាគឺជាការសិក្សារពីរសេដ្ឋកិច្ច ។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវឆ្លើយតបទៅនឹងសំនួរបីគឺ ត្រូវផលិតអ្វី ? ត្រូវផលិតដោយរបៀបណា ? ត្រូវផលិតឱ្យនរណា ?  នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ៗពីរគឺ អ្នកសម្រេចចិត្ត(អ្នកប្រើប្រាស់ សហគ្រាសនឹងរដ្ឋាភិបាល) នឹងរបបសេដ្ឋកិច្ច(របបសេដ្ឋកិច្ចបញ្ហា របបសេដ្ឋកិច្ចសេរីរបបសេដ្ឋកិច្ចចម្រុះ) ។

  ១. អ្នកសម្រេច

  • អ្នកប្រើប្រាស់គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ នឹងជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយ រួមគឺពួកយើងទាំងអស់គ្នា​ ។
  • សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញឬជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផលនឹងសេវាផ្សេងៗ ។
  • រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវានឹងបែងចែកប្រាក់ចំណូល មានដូចជាប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម័្ពន្ធ ការពារជាតិ កំណត់ការប្រើរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិតនឹងចែកប្រាក់ចំណូល ។

២. របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ហា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ ។

ដូច្នេះដើម្បីឱ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាងគឺអ្នកសម្រេចចិត្តនឹងរបបសេដ្ឋកិច្ច ។ របបសេដ្ឋកិច្ចល្អប៉ុន្តែមានអ្នកសម្រេចចិត្តមិនល្អក៏មិនអាចធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ នឹងផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវក៏នឹងមិនធ្វើឱ្យមានការរីកចម្រើនទៅមុខបានដែរ ។ ​

២. ដែលហៅថាមីក្រូសេដ្ឋកិច្ច(Microeconomics)  គឺជាផ្នែកមួយនៃសេដ្ឋកិច្ច ដែលគេត្រូវសិក្សាលើទម្រង់សេដ្ឋកិច្ចនៅក្នុងក្របខណ្ឌឯកជន មានទំហំតូចចង្អៀត និងត្រូវបានកំណត់ ផ្ទុយពីការសិក្សាលើទំហំសេដ្ឋកិច្ចក្របខណ្ឌជាតិទាំងមូល មានលក្ខណៈធំទូលាយ ដែលគេហៅថា ម៉ាក្រូសេដ្ឋកិច្ច(Macroeconomics)  ។

នៅក្នុងមីក្រូសេដ្ឋកិច្ច គេនឹងសិក្សាអំពីបែបផែនអាជីវកមុ្មខ្នាតតូច មធ្យម និងខ្នាតធំរួមទាំងការសិក្សាអំពីសកម្មភាពរបស់អ្នកទិញនិងអ្នកលក់ ។ គេនឹងត្រូវសិក្សាមើលផងដែរថា តើទំនិញឬ សេវាកម្មដែលគេដាក់លក់គួរលក់ក្នុងតម្លៃប៉ុន្មាននិងផលិត ឬចែកចាយក្នុងកម្រិតណា​ ។

          ការសិក្សាពីមីក្រូសេដ្ឋកិច្ចបានបង្ហាញរបៀបអាជីវកម្ម ចាប់ផ្តើមឡើងដោយការកំណត់ថ្លៃរបៀបណាដែលទទួលបានជោគជ័យ ឬបរជ័យនៅក្នុងការប្រកួតប្រជែងទំនិញដូចគ្នា និងសេវាកម្មរបស់ពួកគេដោយផ្អែកលើតម្រូវការប្រើប្រាស់របស់អតិថិជន ការជ្រើសរើស ការប្រកួតប្រជែងនៅលើទីផ្សារ រូបមន្តសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្សេងទៀត ។

          ក្រៅពីនេះ មីក្រូសេដ្ឋកិច្ចសិក្សាអំពីផលធៀបរវាងការផ្គត់ផ្គង់និងតម្រូវការ សិក្សាអំពីសិក្សាការរកទីផ្សារ(demand and supply) សម្រាប់ទំនិញរបស់ក្រុមហ៊ុន ។

៣. គោលបំណងសំខាន់ក្នុងការសិក្សាមីក្រូសេដ្ឋកិច្ច គឺចង់បង្ហាញអំពីការប្រើប្រាស់គោលការណ៍មីក្រូសេដ្ឋកិច្ចមួយ ដែលអាចបង្ហាញអំពីការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំពោះបញ្ហាការប្រកបអាជីវកម្ម ។ វាត្រូវបានយកមកប្រើក្នុងការជម្រុញលើកទឹកចិត្តមន្ថែមដល់អ្នកកំពុងប្រកបអាជីវកម្ម ឱ្យសម្រេចគោលដៅអាជីវកម្មរបស់ពួកគេប្រកបដោយភាពជោគជ័យ ។

          អាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំ គឺជាកោសិកាដែលអាចបង្កើតសង្វាក់សេដ្ឋកិច្ចទាំងមូលដូចនេះ រាល់ការសម្រេចចិត្ត និងការប្រព្រឹត្តទៅរបស់គេបានរួមចំណែកនៅក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ចៗ វិស័យឯកជនតូចៗទាំងនេះរួមផ្តុំទូទាំងប្រទេសទៅ បង្កើតបានជាប្រព័ន្ធមីក្រូសេដ្ឋកិច្ច ។ មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ចរួមគ្នាបង្កើតបានជាសេដ្ឋកិច្ចជាតិទាំងមូល ។

៤. ម៉ាក្រូសេដ្ឋកិច្ច គឺជាផ្នែកមួយដែលសិក្សាអំពីដំណើរការប្រព្រឹត្តិរបស់ខឿនសេដ្ឋកិច្ចនៅក្នុងទ្រង់ទ្រាយទូលំទូលាយដូចជា ការកើនឡើងនូវផលិតផលជាតិចំណូចជាតិ ការប្រើប្រាស់សរុប និកម្មភាពទូទៅនៃថ្លៃ ចំណាយរបស់រដ្ឋភិបាលការវិនិយោគសរុប និងចរន្តពាណិជ្ជកម្មក្រៅប្រទេស ( ការនាំចូល និងនាំចេញ) ដែលទាំងអស់នេះជាលទ្ធផលកើតចេញពីសកម្មភាពទាំងឡាយដែលកើតមាននៅ ក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន និងបានមកពីដំណើរប្រព្រឹត្តនៃអ្នកធ្វើសេចក្តីសម្រេចចិត្តផ្សេងៗគ្នា នៅក្នុងគ្រួសារ រដ្ឋភិបាល និងផ្នែកអាជីវកម្ម ។

៥. ក.​ ទីផ្សារក្នុងន័យធម្មតា

  • ទីផ្សារ គឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ ក្នុងក្របខណ្ឌតំបន់ភូមិសាស្រ្ត ក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារ អាចជាទំនិញ សេវាកម្ម ឬអាចជាធនធាន ។
  • ទីផ្សារ គឺជាមជ្ឍដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ចទីផ្សារ និងមានការដោះដូរផលិតផលនិងសេវាកម្ម ដែលបង្កើតឡើងដោយពលកម្មសង្គមជាមូលដ្ឋាន ។
  • ទីផ្សារ គឺជាប្រភពរីកចម្រើននៃជីវភាពសេដ្ឋកិច្ចសង្គម ពោលគឺជាកន្លែងទំនាក់ទំនងរវាងអ្នកលក់ ផលិតករ ឬអ្នកផ្គត់ផ្គង់ និងអ្នកទិញ អតិថិជន ឬអ្នកប្រើប្រាស់ អ្នកមានតម្រូវការ ដើម្បីដោះដូរទំនិញនិងសេវាកម្ម ។  តាមរយៈនេះ បង្កើតឱ្យមានកិច្ចព្រមព្រៀងក្នុងការផលិត តម្លៃ បរិមាណ ផលិតផល ដែលចាំបាច់សម្រាប់សង្គម ។

ខ. ទីផ្សារក្នុងន័យសេដ្ឋកិច្ច

  • ទីផ្សារ គឺជាការដោះដូររវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការនូវ​រាល់ទំនិញនិងសេវាកម្ម ជាមួយនឹងបរិមាណផលិតផលនិងតម្លៃសមរម្យ ក្រោមការប្រកួតប្រជែង បើទោះបីជាអ្នកផ្គត់ផ្គង់និងអ្នកមានតម្រូវការ ពុំបានជួបមុខគ្នាក្នុងកន្លែងកំណត់ណាមួយក៏ដោយ ។
  • ពាក្យថា ទីផ្សារ គឺអនុវត្តចំពោះគ្រប់ទ្រព្យសកម្មសេដ្ឋកិច្ច ដែលជាកម្មវត្ថនៃការធ្វើពាណិជ្ជកម្ម ផ្សារមូលធន ផ្សារចលនវត្ថុនិងអចលនវត្ថុ និងផ្សារពលកម្ម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login