ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថាសូចនាករសេដ្ឋកិច្ច ?
២. ដូចម្តេចដែលហៅថាកំនើនសេដ្ឋកិច្ច ?
៣. ដូចម្តេចដែលហៅថាស័្វយភាពហិរញ្ញវត្ថុ ?
៤. តើកំណែទម្រង់ពន្ធធ្វើឡើងដើម្បីអ្វី ?
៥. តើរដ្ឋមានមធ្យោបាយអ្វីខ្លះ ដើម្បីធ្វើហិរញ្ញប្បទានឳនភាពថវិការ ?
ចម្លើយ
១. សូចនាករសេដ្ឋកិច្ច ជាតួលេខចង្អុលបង្ហាញអំពី កំលាំងសេដ្ឋកិច្ចរបស់ប្រទេសណាមួយ ដូចជា ផលិតផលក្នុងស្រុកសរុប អត្រាអតិផរណា ចំនួនប្រជាជនជាដើម ។
២. កំនើនសេដ្ឋកិច្ច គឺជាលទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ចក្នុងការបង្កើននូវផលិតផលជាតិសរុប (GNP) ឬផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំនើន GNP ឬ GDP សំរាប់ប្រជាពលរដ្ឋម្នាក់ៗជាខ្នាតទូទៅ សំរាប់ វាស់ស្ទង់កំរិតនៃជីវភាពរស់របស់ប្រជាជន ។
៣. ស័្វយភាពហិរញ្ញវត្ថុ គឹជាការគ្រប់គ្រងចាត់ចែងកិច្ចការហិរញ្ញវត្ថុ និងអាចទ្រទ្រង់ចំណូលចំណាយផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង ដោយមិនពឹងពាក់ជំនួយពីអ្នកដទៃ ។
៤. កំណែទម្រង់ពន្ធធ្វើឡើងដើម្បី
១. ជំរុញកំនើនសេដ្ឋកិច្ច ជំរុញវិនិយោគ
២. កាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាន (ឩទា៖ ដោយសារអត្រាពន្ធខ្ពស់ពេក ធ្វើឱ្យម្ចាស់អាជីវកម្មបញ្ឈប់ការផលិត និងលក់)
៣. ទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច (សេដ្ឋកិច្ចធ្លាក់ចុះ បន្ថយអត្រាពន្ធ)
៤. បង្កើនចំណូលសាធារណៈ
៥. ទប់ស្កាត់វិស័យសេដ្ឋកិច្ចណាដែលរដ្ឋចង់ទប់ស្កាត់
៦. កាត់បន្ថយអំពើអសកម្មណាមួយ
៧. បង្កើនប្រសិទ្ធភាពប្រមូលពន្ធ
៥. រដ្ឋមានមធ្យោបាយដើម្បីធ្វើហិរញ្ញប្បទានឳនភាពថវិការដូចជា ៖
១. ត្រូវបង្កើតចំណូលពន្ធ
២. ខ្ចីពីសាធារណៈជនក្នុងស្រុក
៣. ខ្ចីពីបរទេស
៤.ខ្ចីពីធនាគារពាណិជ្ជ និងធនាគារកណ្តាល
៥. បោះពុម្ពលុយថ្មីបន្ថែម
៦. លក់ទ្រព្យសម្បត្តិរដ្ឋណាមួយ
៧. កាត់បន្ថយចំណាដែលពុំចាំបាច់ ។