Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ  

១. សម្បទានដីគឺជាអ្វី ?

២. ដូចម្តេចដែលហៅថា សម្បទានដីសេដ្ឋកិច្ច ?

៣. តើការផ្តល់សម្បទានដីសេដ្ឋកិច្ចមានគោលបំណងឬអត្ថប្រយោជន៍ដូចម្តេច ?

៤. ដូចម្តេចដែលហៅថា សម្បទានដីសង្គមកិច្ច ?

៥. តើការផ្តល់សម្បទានដីសង្គមកិច្ច មានគោលបំណងឬអត្ថប្រយោជន៍ដូចម្តេច ?

ចម្លើយ

១. សម្បទានដីគឺជាការប្រគល់ដីជាកម្មសិទ្ធិឯកជនរបស់រដ្ឋ ដោយអជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋ ដើម្បីទៅឱ្យរូបវន្តបុគ្គល នីតិបុគ្គល ឬក្រុមមនុស្សដើម្បីកាន់កាប់ និងប្រើប្រាស់តា​មកាលកំណត់នៃច្បាប់ ។

២. សម្បទាដីសេដ្ឋកិច្ច សំដៅដល់យន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋតាមរយៈកិច្ចសន្យាសម្បទានមួយជាក់លាក់ទៅឱ្យសម្បទាននិក  ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្ម និងកសិករឩស្សាហកម្ម ។

៣. ការផ្តល់សម្បទានដីសេដ្ឋកិច្ចមានគោលបំណងឬអត្ថប្រយោជន៍ដូចជា ៖

  • អភិវឌ្ឍន៍សកម្មភាពកសិកម្ម ប្រពលវប្បកម្ម និងកសិ-ឩស្សាហកម្មដែលតម្រូវឱ្យមានការវិនយោគ ដើមទុនដំបូងក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប
  • សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនយោគសម្រាប់ការអភិវឌ្ឍន៍ដីក្នុងលក្ខណៈសមស្រប និងប្រកបដោយ ចិរភាពនិងផ្អែកលើផែនការប្រើប្រាស់ដីនៃតំបន់នោះ​
  • បង្កើតភាពមានការងារធ្វើនៅជនបទក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្មនិងការធ្វើឱ្យមានកាលានុវត្តភាពនៃការការរកស៊ីចិញ្ចឹមជីវិតមានលក្ខណៈសម្បូរបែបនិងក្របខណ្ឌនៃការគ្រប់គ្រង ធនធានធម្មជាតិ តាមប្រព័ន្ធអេកូឡូស៊ីសមស្រប
  • លើកទឹកចិត្តរាល់ការវិនយោគក្នុងគម្រោងសម្បានដីសេដ្ឋកិច្ច
  • បង្កើតចំណូលរដ្ឋ ឬចំណូលខេត្តរាជធានី ឃុំសង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃលើសេវាពាក់ព័ន្ធ ។

៤. សម្បទាមដីសង្គមកិច្ច គឺជាយន្តការផ្តល់ដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណងសង្គមកិច្ច ដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំដៅឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដោយឥតគិតថ្លៃ ។

៥. ការផ្តល់សម្បទានដីសង្គមកិច្ច មានគោលបំណងឬអត្ថប្រយោជន៍ដូចជា ៖

  • ផ្តល់ដី ដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន
  • ផ្តល់ដី ដល់គ្រួសារក្រីក្រដែលត្រូវផ្លាស់ប្តូរទីលំនៅបណ្តាលមកពីការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី
  • ផ្តល់ដី ដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ
  • ផ្តល់ដី ដល់គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារជនពលីពិការ ឬជនងាយរងគ្រោះ
  • អភិវឌ្ឍន៍តំបន់ដែលពុំត្រូវបានអភិវឌ្ឍន៍ដោយសមស្រប
  • ផ្តល់កម្មសិទ្ធិស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី
  • កាត់បន្ថយចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login