សំនួរ
១. តើវិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដូចម្តេច ?
២. អ្វីទៅជាគោលបំណង នៃគោលនយោយជាតិស្តីពីលំនៅឋាន ?
៣. តើសម្បទានដីអ្វីខ្លះដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាល ?
៤. តើយន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជា មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៥. តើកម្មសិទ្ធិដីធ្លីនៅក្នុងព្រះរាជាណាចកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
ចម្លើយ
១. វិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដូចជា ៖
- បង្កើនការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ
- កាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឱ្យកម្ពុជា ខ្វះខាតកម្លាំងពលកម្ម
- កាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើ
- ជំរុញការវិនិយោគ និងទុនវិនិយោគក្នុងប្រទេស
- បង្កើនចំណូលពន្ធដារ ពន្ធគយ និងជួយរុញច្រានឱ្យមានកំណើនសេដ្ឋកិច្ច
- លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ទីប្រជុំជន និងជនបទ
- ជួយកសាងសមត្ថភាពបុគ្គលិក ក៏ដូចជាមន្ត្រី ដែលទទួលបន្ទុកការងារនេះ
- សម្រេចបាននូវគោលនយោបាយជាតិស្តីពីលំនៅឋាន របស់រាជរដ្ឋាភិបាល
- ប្រជាពលរដ្ឋមានលទ្ធភាព ទទួលបានលំនៅឋានរស់នៅផ្ទាស់ខ្លួនដោយសមរម្យ និងស្របច្បាប់ ។
២. គោលបំណង នៃគោលនយោយជាតិស្តីពីលំនៅឋាន គឺ ៖
- ផ្តល់ដល់ប្រជាពលរដ្ឋទូទៅ នូវលទ្ធភាព មធ្យោបាយ ដែលអាចទទួលបានលំនៅឋានសមរម្យ ឬជួសជុលកែលម្អលំនៅឋាន ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម ទាប និងក្រុមជនងាយរងគ្រោះ ដើម្បីទទួលបានសិទ្ធិលំនៅឋានសមរម្យ
- ដោះស្រាយជូនប្រជាជន ដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងមិនរៀបរយ ដើម្បីទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាព និផាសុកភាពសម្រាប់ការស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិត
- ជំរុញកិច្ចសហកាជាមួយដៃគូអភិវឌ្ឍ សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជន ដើម្បីកសាងកម្មវិធីលំនៅឋានជាតិ និងថ្នាក់ក្រោមជាតិរយៈពេលខ្លី មធ្យម និងវែង ។
៣. សម្បទានដែលមិនស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ភូមិបាល មាន៖
- សម្បទានរ៉ែ
- សម្បទានកំពង់ផែ
- សម្បទានព្រលានយន្តហោះ
- សម្បទានរៀបចំតំន់ឩស្សាហកម្ម
- សម្បទាននេសាទ ។
៤. យន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជា មាន៥ប្រភេទ គឺ ៖
- យន្តការដោះស្រាយតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់
- យន្តការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដី
- យន្តការដោះស្រាយតាមរយៈគណៈកម្មការរដ្ឋបាល
- យន្តការដោះស្រាយតាមរយៈអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
- យន្តការដោះស្រាយតាមរយៈតុលាការ ។
៥. យោងតាមច្បាប់ភូមិបាល ឆ្នាំ ២០០១ និងក្រមរដ្ឋប្បវេនី ឆ្នាំ ២០០៧ កម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជាចែកចេញជា ៦ប្រភេទកម្មសិទ្ធិ ដូចខាងក្រោម ៖
- កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ
- កម្មសិទ្ធិសមូហភាព
- កម្មសិទ្ធិអវិភាគ
- កម្មសិទ្ធិសាធារណៈរបស់រដ្ឋ
- កម្មសិទ្ធិឯកជនរបស់រដ្ឋ ។