Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. នៅពេលមានបញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋតើសមត្ថកិច្ចរបស់អាជ្ញាធរជាតិត្រូវមានដំណេះស្រាយដូចម្តេចខ្លះ ?

២. តើដីរដ្ឋមានអ្វីខ្លះ ?

៣. តើការគ្រប់គ្រងដីរដ្ឋមានអ្វីខ្លះ ?

៤. តើការធ្វើចំណត់ថ្នាក់ដីរដ្ឋមានអ្វីខ្លះ ?

ចម្លើយ

១. សមត្ថកិច្ចរបស់អាជ្ញាធរជាតិត្រូវមានដំណេះស្រាយវិវាទដីធ្លី

          ១. គណៈកម្មាការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ មាត្រា ៥

                   ១. អភិបាលស្រុក ខណ្ឌ ជាប្រធាន

                   ២. ប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលស្រុក ខណ្ឌជាអនុប្រធាន ជាសមាជិក

                   ៣. មន្ត្រីការិយាល័យរៀបចំដែនដី និងភូមិបាលស្រុក ខណ្ឌជាសមាជិក ។ ដោយមានតួនាទី ៖

   គ្រាន់តែសម្រុះសម្រួលលើកលែងចែងក្នុងមាត្រា ១០

  • ជនម្នាក់ទាមទារក្បាលដ៏ច្រើន ដែលជាកម្មវត្ថុនៃការប្តឹងទាមទាររបស់ភាគីតូចតាចមួយ ចំនួនដែរ
  • ភាគីម្ខាងនៃវិវាទ គឺជាអាជ្ញាធរមានឋានៈខ្ពស់ជាង
  • ករណីមានវិវាទពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រធានគណៈកម្មាការសុរិយាដ៏ថ្នាក់ ស្រុក ខណ្ឌ
  • វិវាទដែលពាក់ព័ន្ធនឹងដីសាធារណៈរដ្ឋ 

មិនមានការបិទផ្លូវតវ៉ាទេ ។

   ២. គណៈកម្មាការសុរិយោដីថ្នាក់រាជធានី ខេត្ត

  • សម្រុះសម្រួល និងបញ្ចប់វិវាទករណ៍ភាគីវិវាទព្រមព្រៀងគ្នា
  • មិនមានសិទ្ធិចេញសេចក្តីសម្រេចលើកករណ៍វិវាទទេ

លេខាធិការដ្ឋាននៃគណៈកម្មាការសុរិយោដ៏ថ្នាក់ខេត្ត ក្រុង មានភារកិច្ចដូចតទៅ ៖

  • ទទួលសំណុំរឿងវិវាទពីគណៈកម្មាការសុរិយោដ៏ថ្នាក់ស្រុក ខណ្ឌ និងរាល់ពាក្យបណ្តឹងទាក់ទងនឹងវិវាទដីធ្លី
  • ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មាការសុរិយោដ៏ថ្នាក់ខេត្ត ក្រុង
  • ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត
  • រៀបចំការប្រជុំគណៈកម្មាការសុរិយោដ៏ថ្នាក់ខេត្តក្រុង
  • ធ្វើកំណត់ហេតុ អំពីដំណើរការសម្រុះសម្រួល និងធ្វើរបាយការណ៍អំពីលទ្ធផល នៃការសម្រុះសម្រួល
  • បញ្ជូនកំណត់ហេតុ និងរបាយការណ៍ទាំងនេះទៅគណៈកម្មាការសុរិយោដីថ្នាក់ជាតិ ។ ក្នុងករណីការសម្រុះសម្រួលបានសម្រេច ត្រូវផ្ញើរលទ្ធផលនៃការសម្រុះសម្រួលទៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងភូមិបាលស្រុក ខណ្ឌ ។
  • រៀបចំ និងតំកល់ទុកឯកសារ ។

៣. គណៈកម្មការសុរិយោដីថ្នាក់ជាតិមាន

          ១. រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំនង់ជាប្រធាន

          ២. រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ជាសមាជិក

          ៣. រដ្ឋលេខាធិការនៃទីស្តីការគណៈកម្មាការរដ្ឋមន្ត្រី ជាសមាជិក ។ ដែលឈ្មោះ ប្រធាន និងសមាជិកនៃគណៈកម្មកការសុរិយោដីថ្នាក់ជាតិ ត្រូរតែងតាំងដោយរាជរដ្ឋាភិបាល ។ តួនាទី ៖  

  • មានយុត្ថាធិការពេញលេញក្នុងការទទួលស្គាល់ភាគី ឬកម្មសិទ្ធិករស្របច្បាប់
  • បិទផ្លូវតវ៉ាក្រោយពីចេញសេចក្តីសម្រេចរយៈពេល ៣០ថ្ងៃ ។

លេខាធិការដ្ឋាននៃគណៈកម្មាការសុរិយាដីថ្នាក់ជាតិ មានតួនាទីដូចតទៅ ៖

  • ទទួលសំណុំរឿងវិវាទអំពីគណៈកម្មាការសុរិយាដីថ្នាក់ខេត្ត ក្រុង និងរាល់ពាក្យបណ្តឹងទាក់ទង នឹងវិវាទដីធ្លី
  • ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មាធិសុរិយោដីថ្នាក់ជាតិ
  • ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត
  • រៀបចំការប្រជុំរបស់គណៈកម្មាការសុរិយោដីថ្នាក់ជាតិ 
  • ធ្វើកំណត់ហេតុអំពីសវនាការរបស់គណៈកម្មាការសុរិយោដីថ្នាក់ជាតិ និងធ្វើរបាយការណ៍អំពី លទ្ធផលនៃការដោះស្រាយ
  • បញ្ជូនកំណត់ហេតុ និងភស្តុតាង​ទាំងអស់ទៅតុលាការ នៅពេលមានការប្តឹងតវ៉ាលើសេចក្តី  សម្រេចរបស់គណៈកម្មាការសុរិយោដីថ្នាក់ជាតិទៅតុលាការ
  • រៀបចំ ​និងតំកល់ទុកឯកសារ ។

៣. ការគ្រប់គ្រងដីរដ្ឋមាន ដូចជា ៖

១. ដីសាធារណៈរបស់រដ្ឋ ៖

  • ទ្រព្យទាំងឡាយកើតឡើងពីធម្មជាតិដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវា ក្បួនចេញចូលបាន បឹង ធម្មជាតិ ច្រាំង ទន្លេរ ឬក្បួនចេញ ចូលបាន បណ្តែតបាន និងត្រើយសមុទ្រ
  • ជាការរៀបចំពិសេសសម្រាប់ជាតិមាន ផ្លូវដែក ស្ថានីយ៍រថភ្លើង និងប្រលានយន្តហោះ
  • ប្រើប្រាស់ពីកំណើត ឬក្រោយពីបានរៀបចំដូច ជាផ្លូវថ្នល់ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និងឩទ្យានសាធារណៈនិងដីចំណី
  • ទ្រព្យទាំងឡាយដែលដាក់អោយដំណើរការសេវាសាធារណៈដូចជាសាលារៀប ឬអាគារសិក្សាសាធារណៈ អាគាររដ្ឋបាល មន្ទើរពេទ្យសាធារណៈ
  • ទ្រព្យដែលបំរុងធម្មជាតិការពារដោយច្បាប់
  • បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្រ្ត
  • អចលនវត្ថុជាព្រះរាជទ្រព្យដែល​មិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្សានុវង្ស ។ អចលនវត្ថុជាព្រះរាជទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ ។

២.​ដីឯកជនរបស់រដ្ឋ មាន ៖

  • មិនមែនជាទ្រព្យសាធារណៈរបស់រដ្ឋ
  • ទ្រព្យនិទាយទភាពទាំងអស់
  • ទ្រព្យដែលមិនអាចកំណត់បាននូវអត្តសញ្ញាណភាគី ឬកម្មសិទ្ធិការស្របច្បាប់
  • ទ្រព្យដែលម្ចាស់ប្រគល់អោយរដ្ឋ ដោយស្ម័ត្រចិត្ត
  • ទ្រព្យដែលមិនមែនជាកម្មវត្ថុ នៃការយកធ្វើជារបស់ឯកជនតាមច្បាប់
  • មិនមែនទ្រព្យដែលកំពុងកាន់កាប់ជាឯកជន ស្របតាមបទបញ្ញត្តិ នៃជំពូកទី ៤ ​នៃច្បាប់ភូមិបាល (ការបង្កើតឡើងវិញនូវកម្មសិទ្ធិ លើអចលនវត្ថុតាមលក្ខកម្មពិសេសនៃភាគៈ)
  • ការកំណត់ពីប្រភេទនៃទ្រព្យរបស់រដ្ឋ គឺដើម្បីងាយស្រួយកំណត់របបគតិយុត្តព្រោះថាការគ្រប់គ្រង និងការចាត់ចែង ដីរដ្ឋមានភាពខុសគ្នារវាងដីអែកជន ​និងដីសាធារណៈរបស់រដ្ឋ ។

៤. ការធ្វើចំណត់ថ្នាក់ដីរដ្ឋ មាន ៖

          ១. ធ្វើចំណត់ថ្នាក់លើកដំបូង ៖ ជាការចំណត់ថ្នាក់លើកដំបូងទៅលើក្បាលដីរបស់រដ្ឋ ដែលមិនទាន់បានចុះបញ្ជីទាល់តែសោះ ដើម្បីកំណត់នូវប្រភេទដីរដ្ឋ (ព្រំប្រទេស ទំហំ ភូមិសាស្រ្ត ទំតាំង..) ឱ្យបា​នច្បាស់លាស់ក្នុងការគ្រប់គ្រងដីរដ្ឋ ។ ចំណត់ថ្នាក់់លើកដំបូង យើងយល់ផ្តើមនៅពេល ដែលរដ្ឋបានបង្កើតរបបកម្មសិទ្ធិសាជាថ្មី ចាប់តាំងពីឆ្នាំ ១៩៨៩ មក ។

          ២. ការធ្វើចំណត់ថ្នាក់ឡើងវិញ ការធ្វើចំណត់ថ្នាក់ឡើងវិញ ការធ្វើចំណត់ថ្នាក់សារឡើងវិញ ក្រោយពេលបានធ្វើចំណត់ថ្នាក់ដីលើកដំបូងរួច មករដ្ឋពិនិត្យឃើញថា ដីជាក់ស្តែងមិនដូចនឹងអ្វីដែលបានកំណត់ ដោយមានការកែប្រែនូវ ស្ថានភាពដី (ដូចជា ការប្រមូ​លព័ត៍មានមិនច្បាស់លាស់ ទីតាំងដីនោះប្រជាពលរដ្ឋបានចូលទៅកាន់កាប់ដីរបស់រដ្ឋ ដីរដ្ឋនោះ លែងមានព្រៃឈើតទៅទៀត....) និងរដ្ឋបានធ្វើអនុប្រយោគពីដីសាធារណៈរបស់រដ្ឋមកជា ដីឯកជនរបស់រដ្ឋក្នុងគោលបំណងជំរុញវិស័យសេដ្ឋកិច្ច ឬអនុប្រយោគពីដីឯកជនរបស់រដ្ឋមកជាដីសាធារណៈរបស់រដ្ឋក្នុងគោលបំណងបម្រើឱ្យប្រយោជន៍សាធារណៈ ។ មានពីរ ៖

  •   ការធ្វើចំណត់ថ្នាក់ពីទ្រព្យសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យឯកជនរបស់រដ្ឋ
  • ការធ្វើចំណត់ថ្នាក់ទ្រព្យឯកជន ទៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។

៣. អនុក្រឹត្យលេខ ១២៩ វិធាន​និងវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login