សំនួរ
១. តើគោលការណ៍នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានអ្វីខ្លះ ?
២. តើដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចមានអ្វីខ្លះ ?
៣. តើនីតិវិធីនិងយន្តការនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគមានអ្វីខ្លះ ?
៤. តើការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?
៥. ហេតុអ្វីបានបង្កើតអោយមានអាជ្ញាធជាតិដោះស្រាយវិវាទដីធ្លី ?
ចម្លើយ
១. គោលការណ៍នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមានដូចជា ៖
- ជាការចុះបញ្ជីដីទាំងអស់របស់សហគមន៍មួយ ជាកម្មសិទ្ធិសមូហភាពនៅក្នុងប្លង់រួមតែមួយ
- វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិត្រូវបញ្ជាក់ឈ្មោះសហគមន៍ ដោយមានជាទីតាំង លេខយោងនៅប្លង់រួមដែលបង្ហាញនូវទំហំ ព្រំប្រទល់ និយាមនៃចំណែកដីដែលជាកម្មសិទ្ធិ និងមានបញ្ជាក់ប្រភេទនៃការប្រើប្រាស់ដី
- សហគមន៍ជានីតិបុគ្គលស្របច្បាប់ ដែលមានបទបញ្ជាផៃ្ទក្នុងទាំងការគ្រប់គ្រង ការប្រើប្រាស់ ការចាត់ចែង ដីសហគមន៍រួម ។
២. ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចមាន ៖
ក. ដីឯកជនរបស់រដ្ឋ មានដូចជា ៖
- ដីលំនៅឋាន ឬដីដែលសហគមន៍បានរៀបចំនិវេសដ្ឋាន
- ដីដែលសហគមន៍ប្រកបរបរកសិកម្មប្រពៃណី ដីដាំដុះ ដីស្រែចម្ការ ។
ខ. ដីសាធារណៈរបស់រដ្ឋ ដែលចុះបញ្ជីរួមហើយជាមួយរដ្ឋ មាន៖
- ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំ ដែលបានទទួលស្គាល់ដោយអាជ្ញាធរបាល និងមានការព្រមព្រៀងអ្នកជិតខាង
- ដីព្រៃអារក្ស ដែលអាចមានមួយកន្លែង ឬច្រើនដោយទំហំសរុបមិនអោយលើស០៧ ហិកតា ដូចគ្នា ។
៣. នីតិវិធីនិងយន្តការនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគមាន ៖
ប្រធានគណៈកម្មាធិការសហគមន៍ ឬអាជ្ញាធរប្រពៃណីជនជាតិដើមភាគតិចនីមួយៗ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីដីសហគមន៍ ជាកម្មសិទ្ធិសមូហភាពនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ដែលដីតាំងនៅ ។ សំណុំលិខិតស្នើសុំចុះបញ្ជីមានដូចជា ៖
- ពាក្យសុំចុះបញ្ជីដែលមានផ្តិតមេដៃប្រធានគណៈកម្មាធិការសហគមន៍ ឬអាជ្ញាធរប្រពៃណី
- លិខិតប្រគល់សិទ្ធិជូនសមាជិកគណៈកម្មាធិការសហគមន៍
- លក្ខន្តិកៈ និងបញ្ជីរាយនាមសមាជិកដែលមានសេចក្តីបញ្ជាក់ពីចៅសង្កាត់ មេឃុំ
- លិខិតជូនដំណឹងស្តីពីការយល់ព្រមអោយចុះបញ្ជីដោយក្រសួងមហាផ្ទៃ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ ឃុំស្តីពីការតែងតាំងគណៈកម្មាធិការ
- រាល់ឯកសារពាក់ព័ន្ធនឹងដីដែលស្នើសុំចុះបញ្ជីបប្រសិនបើមាន
- ក្រោយពីមានការឯកភាពការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ក្រុង ត្រូវលើកសំណើជូនអភិបាលក្រុង ស្រុក ដើម្បីចេញសេចក្តីជូនដំណឹងរយៈពេល ២០ថ្ងៃយ៉ាងតិច ដោយត្រូវបិទផ្សាយជាសាធារណៈផងដែរ
- ដោយក្រោយរយៈពេល ៣០ ថ្ងៃ នៅក្នុងសហគមន៍សាមី ។
ប៉ុន្តែក្នុងករណីដែលមិនមានការព្រមព្រៀងគ្នា ៖
- ការិយាល័យរៀបចំដែនដី នគរូនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុកត្រូវលើសំណើទៅ អភិបាលក្រុងស្រុក ដើម្បីដំណើរការធ្វើអត្តសញ្ញាណកម្ម និងធ្វើផែនទីដីរដ្ឋនៅក្នុងតំបន់ដែលមានការស្នើសុំនោះ ។
- បន្ទាប់ពីទទួលសំណើ អភិបាលត្រូវធ្វើការត្រួតពិនិត្យ និងលើកយោបល់ជូនអភិបាលខេត្ត
- ក្រោយពីទទួលយោបល់ឯកភាពពីអភិបាលខេត្ត ក្រុមការងារដីរដ្ឋ ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងសហគមន៍
- ក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ត្រូវរៀបចំកិច្ចប្រជុំកសាងបញ្ជីដីរដ្ឋ និងដីសហគមន៍
- បន្ទាប់មកធ្វើការផ្ទៀងផ្តាត់លទ្ធផលនៃការគូសបង្ហាញនៅលើក្រដាសកាល់នានា នៅលើផែនទី
- ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារវាលអាចស្នើធ្វើការកែតម្រូវ ប្រសិនបើពិនិត្យឃើញ ថាទីតាំងដែលបានបង្ហាញនោះខុសពីការអះអាងដែលបានគូសលើផែនទី
- លទ្ធផលនៃការធ្វើអត្តសញ្ញាណកម្ម និងធ្វើផែងទីដែលត្រូវភ្ជាប់ជាមួយរបាយការណ៍និងកំណត់ហេតុផ្សេងៗ
- លទ្ធផលសង្ខេបនៃការប្រជុំ និងផែនទីតាំង ត្រូវបិទផ្សាយជាសាធារណៈ៣០ថ្ងៃ
- គណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តចុះធ្វើការស៊ើបអង្កេតបន្ថែម និងសាកសួរពត៍មានក្នុងករណីដែលមានការអះអាងមិនសមស្រប
- បន្ទាប់មកគណៈកម្មាការខេត្តត្រូវបញ្ជូនសេចក្តីសម្រេចនោះទៅគណៈកម្មាការសុរិយោដី
- បន្ទាប់ពីការសម្រេចឯកសារលើទីតាំង រួចហើយក្រុមការងារដីរដ្ឋថ្នាក់ស្រុក ស្រុក ត្រូវប្រគល់ឯកសារពាក់ព័ន្ធនឹងដីដែលសហគមន៍បានស្នើសុំចុះបញ្ជីទៅរដ្ឋបាលសុរិយោដី ថ្នាក់ក្រុង ស្រុក ដើម្បីវាស់វែង និងចុះបញ្ជីចំណែកផ្សេងៗនៃដីសហគមន៍
- ក្រោយមកទៀតរដ្ឋបាលសុរិយោដី ត្រូវបង្កើតសៀវភៅគោលបញ្ជីដោយឡែក សម្រាប់ការចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ។
៤. ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចមាន ៤ ដំណាក់កាល ដូចជា ៖
១. ស្វ័យភាពអត្តសញ្ញាណរបស់សហគមន៍ជនជាតិដើមភាគតិច ( ភាគច្រើនជាកិច្ចការសម្របសម្រួលរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល) ។
២. ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការកំណត់អត្តសញ្ញាណសហគមន៍ និងសម្របសម្រួលអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច ។
៣ . ក្រសួងមហាផ្ទៃ ដំណើរការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច តាមនឹងវិធីដេលមានស្រាប់ សជណលេខ ៤៧៤ សជណ/ មផ ចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ១៩៩៤ ។
៤. ក្រោយពីទទួលការចុះបញ្ជី សហគមន៍អាចដាក់ពាក្យស្នើសុំចុះបញ្ជី ដីរបស់ខ្លួនមកក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់ ។
៥. បានបង្កើតអោយមានអាជ្ញាធជាតិដោះស្រាយវិវាទដីធ្លីពីព្រោះ ៖
ក. ដោយសារតែម្ចាស់ដី ឬអ្នកកាន់កាប់ដី
- ការទុកដីចោលទំនេរច្រើន
- ការមិនបានចុះបញ្ជីដីធ្លី
- ចំណេះដឹងនៅទាបអំពីសិទ្ធិរបស់អ្នកកាន់កាប់ដី
- ដោយសារអ្នកកាន់កាប់ដីជាអ្នកមានអំណាច
ខ. អាជ្ញាធរមានសមត្ថកិច្ច
- ភាពខ្វះចន្លោះនៃការគ្រប់គ្រងដីធ្លី
- កង្វះខាតការិយាល័យ
- សមត្ថកិច្ចនៅមានកម្រិត
- ភាពមិនទូលំទូលាយនៃកាផ្សព្វផ្សាយច្បាប់ ។
គ. តុលាការ
- កង្វះឯករាជ្យភាព
- សមត្ថភាពយល់ដឹងអំពីច្បាប់ពាក់ព័ន្ធនឹងដីធ្លី
- ការស៊ើបអង្កេត ។