Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ឯកសារក្របខ័ណ្ឌច្បាប់ ?

២.​ដូចម្តេចដែលហៅថាអភ័យឯកសិទ្ធិ ?

៣.​ តើធាតុសំខាន់នៃរដ្ឋមួយ មានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថារបាយការណ៍ ?

៥. ទម្រង់ទូទៅនៃលិខិតរដ្ឋបាលមានប៉ុន្មានផ្នែក ?

ចម្លើយ

១. ឯកសារក្របខ័ណ្ឌច្បាប់ គឺជាលិខិតដ្ឋានគតិយុត្តិ ដែលរួមមានច្បាប់ ព្រះរាជក្រឹត អនុក្រឹត ប្រកាស សេចក្តីសម្រេច សេចក្តីណែនាំ ដីកា និងលិខិតតុបរករណ៍ផ្សេងៗទៀត ។

២. អភ័យឯកសិទ្ធិ គឺជាសិទ្ធិពិសេសមួយ សំដៅធានាការពារអ្នកតំណាងរាស្រ្ត ឱ្យរួចផុតពៅការចោទប្រកាន់ចាប់ខ្លួនឃុំខ្លួន ឃាត់ខ្លួន និងការដាក់ទោស ។

៣. ធាតុសំខាន់នៃរដ្ឋមួយមាន ៖

  • ដែនដី
  • ប្រជាជន
  • អំណាចនយោបាយ
  • អធិបតេយ្យភាព ។

៤. ដែលហៅថារបាយការណ៍ ជាលិខិតរដ្ឋបាលមួយប្រភេទ សម្រាប់ធ្វើសេចក្តីរាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីសកម្មភាពដំណើរការ និងលទ្ធផលការងាររបស់អង្គភាពដែលបានបំពេញ ឬរបស់បុគ្គលដែលបានចាត់តាំងឱ្យទៅបំពេញកិច្ចការអ្វីមួយ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ។

៥. ទម្រង់ទូទៅនៃលិខិតរដ្ឋបាលមាន ផ្នែក ៖

      ១.​ ផ្នែកក្បាល (​ប្រទេស បាវចនា រូបសញ្ញា ប្រភព លេខ អក្សរកាត់ ទីកន្លែង និងកាលបរិច្ឆេទ) ។

     ២.​ ផ្នែកមូលបទ (ចំណងជើង ពាក្យគួរសម ងារស័ក្តិអ្នកទទួលលិខិត កម្មវត្ថុ និងយោង ) ។

   ៣. ផ្នែកខ្លឹមសារ ( ខ្លឹមសារ ល្បះស្នើសុំ ល្បះគួរសម និងឯកសារភា្ជប់ ) ។

   ៤. ផ្នែកបញ្ចប់ ( មុខតំណែងហត្ថលេខី ហត្ថលេខា ត្រា ឈ្មោះហត្ថលេខី ចម្លងជូន និងទំនាក់ទំនង ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login