Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើវប្បធម៍ចែកចេញជាប៉ុន្មានប្រភេទ ?

២. តើកំណើនប្រជាជនបានផ្តល់ការលំបាកអ្វីខ្លះដល់សង្គមជាតិ ?

៣. តាមប្រពៃណីខ្មែរការសំពះមានប៉ុន្មានបែប ?

៤. តើវប្បធម៍សន្តិភាពជាអ្វី ?

៥. តើវប្បធម៌សន្តិភាពមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ ?

ចម្លើយ

១. វប្បធម៍ចែកចេញពីរប្រភេទគឺ ៖

  • វប្បធម៍រូបិយ ៖ សំដៅលើការបន្សល់ទុកស្នាដៃការកសាងផ្សេងៗ ។ ឩទាហរណ៍ សំណង់ប្រាសាទអង្គរវត្ត
  • វប្បធម៍អរូបិយ ៖ សំដៅផ្នត់គំនិតបទដ្ឋានក្នុងការរស់នៅក្នុងសង្គម ។ ឩទាហរណ៍ សុភាសិត វប្បធម៍ ប្រពៃណី ។

២. កំណើនប្រជាជនបានផ្តល់ការលំបាកដល់សង្គមជាតិរួមមាន ៖

  • ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់
  • ខ្វះថាមពលប្រើប្រាស់
  • ធ្វើឱ្យមានបញ្ហាបរិស្ថានធ្ងន់ធ្ង​រ
  • ការកើនកម្តៅលើពិភពលោកផែនដី
  • បាត់បង់ធនធានធម្មជាតិ
  • ការកើនឡើងអំពីអបាយមុខផ្សេងៗដូចជាលួចប្លន់ចាប់កំរិតគ្រឿងញៀន
  • ការកើនឡើងនូវភាពក្រីក្ររបស់ប្រជាជន
  • សេរីភាពបុគ្គលថយចុះការរឹតបន្តឹងខាងច្បាប់កើនឡើង ។

៣. តាមប្រពៃណីខ្មែរការសំពះមានប្រាំបែប ៖

  • សំពះត្រឹមដើមទ្រូង ៖ ចំពោះអ្នកមានវ័យ និងឋានៈទាបជាង
  • សំពះត្រឹមបបូរមាត់ ៖​ចំពោះអ្នកមានវ័យ ​និងឋានៈខ្ពង់ជាង
  • សំពះត្រឹមចុងច្រមុះ ៖ ចំពោះឪពុកម្តាយ ជីដូនជីតា​ គ្រូបាច្យាយ
  • សំពះត្រឹមប្រជុំចិញ្ចើម ​៖ ចំពោះស្តេច
  • សំពះត្រឹមថ្ញាស ៖ ចំពោះព្រះពុទ្ធ ព្រះធម៍ និងព្រះសង្ឈ ។

៤. វប្បធម៍សន្តិភាព គឺជាតម្លៃគុណធម៍ ចរិយាធម៍ និងគ្រប់រូបភាពនៃឥរិយាបទ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិតចំពោះមនុស្សជាតិ និងភាពថ្លៃថ្នូររបស់គេ ។ ការគោរពសិទ្ធិមនុស្ស និងការបដិសេពចោលនូវរាល់រូបភាពនៃអំពើហិង្សា ព្រមទាំងការគោរពនូវគោលការណ៍សេរីភាព យុត្តិធម៍ សាមគ្គីភាព មានអធ្យោស្រ័យរវាងក្រុមមនុស្ស និងមនុស្ស ។

៥. វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ ៖

  • វប្បធម៌សន្តិភាពជាភាវ ទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិតេយ្យ និងលទ្ធិពុទ្ធសាសនា
  • អប់រំមនុស្សឱ្យគោរពជីវិតសព្វយ៉ាង លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់អ្វីទាំងអស់
  • អប់រំមនុស្សឱ្យប្រកាន់មាគ៌ាអហិង្សា មានខន្តីសន្តោស លះបង់អស្មិមានៈមានព្រហ្មវិហារធម៍ ក្នុងខ្លួន
  • អប់រំមនុស្សឱ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព ទាំងសម្ភារៈចំនេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិត និងសុភមង្គល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login