Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

. តើកាកបាទក្រហមអន្ដរជាតិ(ICRC)ចាប់ផ្ដើមបដិសន្ធិនៅពេលណាហើយអ្នកផ្ដើមគំនិតបង្កើតឈ្មោះអ្វី ? ជនជាតិណា ?

. តើបដិរូបកាកបាទក្រហមជាអ្វី ? គោលការជាមូលដ្ឋានមានអ្វីខ្លះ ?

៣ . តើបណ្ដាលមកពីមូលហេតុអ្វីដែលនាំអោយលោកហ​ង់រីឌុយណង់បង្កើតនូវគណៈកម្មាធិការអន្ដរជាតិនៃកាកបាទក្រហ​ម(ICRC) ?

៤ . ចូរពន្យល់ពីខ្លឺ​មសារនៃគោលការណ៏ជា​មូលដ្ឋានរប​ស់(ICRC) ?

៥. តើកាកបាទក្រហមកម្ពជាវិញត្រូវបានបង្កើតឡើយនៅថ្ងៃ ខែ ឆ្នាំ ណា ? ហើយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមទទួលស្គាល់នៅថ្ងៃ ខែ ឆ្នាំ ណា ?

      ចម្លើយ

១ .កាកបាទក្រហមអន្ដរជាតិចា​ប់បដិសន្ធិឡើងនៅងថ្ងៃទី 8 ឧសភា ឆ្នាំ1963 ។ ហើយអ្នកផ្ដើមគំនិតបង្កើតអង្គការនេះគឺលោក ហង់រីឌុយណង់(HENRY DUNANT) មានអតិតជាពាណិជ្ជករហើយលោកជាជនជាតិស្វីស ។

២ . បដិរូបកាកបាទក្រហមគឺជា សញ្ញាកាកបាទក្រហមលើពណ៍ស នៅប្រទេសម៉ូស្លីមវិញ គេប្រើអឌ្ឍច​ន្ទក្រហមលើផ្ទៃស គឺនៅលើផ្ទៃពណ៍ស គឺមានរូបចំនិតលោកខែក្រហម ។ តែបដិរូបទាំងពីរខុស​គ្នាតែរូប រឺ អត្ដន័យវិញគីដូចគ្នា ។

  ហើយគោលការណ៍ជាមូលដ្ឋានរបស់(ICRC)មាន៧ប្រការគឺ ៖

១ . ភាពមនុស្សធម៍​                  ២ . ភាពមិនលំអៀង

៣ . ភាពអព្យាក្រិត                   ៤ . ឯករាជភាព

៥ . ការ​បំរើដោយស្មាគ្រ័ចិត្ដ        ៦ . ​ឯកភាព

៧ . សកលភាព ។

៣​. នៅក្នុងខែ មិថុនា ឆ្នាំ ១៨៥៩ នៅតំបន់ភាគខាងជើងនៃន្រទេសអ៊ីតាលី ពាណិជ្ជករឈ្មោះ ហង់រីឌុយ​ណង់ ជនជាតិស្វីសបានធ្វើដំនើរទៅជូបរាជាធិរាជបារាំងឈ្មោះ ណាប៉ូឡេអុងទី៣ ក្នុងបំនង់ចង់ទូលថ្វាយព្រះអង្គកិច្ចការមួយចំនួនដោយដឺងថាព្រះ​អង្គ កំពុងធ្វើសង្គ្រាម​​នៅក្នុងតំបន់នោះ ។

   លោក ហង់រីឌុយណង់បានឃើញផ្ទាល់និងភ្នែកនូវ​ទិដ្ឋភាព​ដ៏សែន​រន្ធត់នៅលើសម​រភូមិ សុលហេ្វរីណូ ទាហានមានរបួសរាប់ម៉ឺន​នាក់ ត្រតូវគេទុក​អោយស្លាប់ដោយគ្មានការព្យាបាល ។ សាកសពទាំងនោះត្រូវបានគេបោះបង់ទុកចោលឲពួកចោរលួច​ប្លន់ឬសត្វព្រៃ ហែកជាអាហារ​ហើយលោកបានចូលរួមសង្គ្រោះអ្នកដែលនៅរស់ ។​ នៅឆ្នាំ១៨៦៣  បំណង់រ​បស់លោកបានក្លាយជាការពិត គីរូប​លោកម្នាក់រួមជាមួយពលរដ្ឋហ្សីណែវ៤នាក់ ​បង្កើតបានជាគណៈកម្មាធិការអន្តរជាតិដើម្បីជួយសង្គ្រោះដល់អ្នករបួសត្រូវបានសរសេរអក្សរកាត់ថា(ICRC) ។​

 ៤ . ជា​បឋមយើងគប្បីយល់ពាក្យគោលការណ៏ជាមុនសិន ។

   ​គោលការណ៏ : គីជាបន្ទាត់ណែនាំសកម្មភាពរបស់មនុស្ស។​ គោល​ការណ៏មូលដ្ឋានទាំង៧ ប្រការមានអត្ថន័យដូចខាងក្រោម ៖

    ១ . ភាពជាមនុស្សធម៏ :

   ចលនាកាកបាទក្រហមអន្ដរជាតិកើតឡើងក្នុងគោលបំណង់នាំមកនូវការជួយ​សង្គ្រោះដ​ល់អ្នករបួសនៅលើស​មរភូមិ​ដោយមិនរើសមុខ ដើម្បីបង្ការ និងការសម្រាលការឈឺចាប់ខ្លោចផ្សានានា ទោះជានៅកន្លែងណាក៏ដោយ ។ គោលបំណ​ងសំខាន់ជាងគេនោះគឹ​ ការពារអាយុជីវិត និងសុខភាពរបស់មនុស្សជាតិធានាបាននូវការគោរពរាប់អាននូវមនុស្សផងគ្នាជួយគ្នាទៅវិញទៅមកបង្កើតនបាននូវចំណង់មិត្ដភាពដ៏យូរអង្វែង ។

     ២ . ភាពមិនលំអៀង

   ចលនាកាកបាទក្រហមអន្ដរជាតិ បំពេញភារកិច្ចរ​បស់ខ្លួនដោយមិនរើសអើង​ប្រកាន់សញ្ញតិពូជសាសន៏ ​ជំនឿសាសនា វណ្ណះ ភេទ ពណ៏សម្បុរ ឬ និន្នាការនយោបាយឡើង ។ បំណងសំខាន់គឺជួយសម្រាលរាល់មនុស្សគ្រប់រូបដែលរង់ទុកវរទនា ពិសេសករណ៏មានអាសន្នធ្ងន់ធ្ងរ ។

   ៣ . ភាពអព្យាក្រិត

    ដើម្បីរក្សាអោយបាននូវការជឿទុកចិត្តជា​និច្ចនិរន្ដរ៏ពីគ្រប់ភាគិពិសេសមិនចូលរូមចំនែកចូលក្នុងកិច្ចការផ្ទៃក្នុង ឬផលប្រយោជន៍ភាគីណាមួយដែរ ។

   ៤ . ឯករាជភាព

   កាកបាទ​ក្រហ​មគីជា ការស្ថាប័នឯករាជ្យទោះជាសមាគមជាតិកាកបាទក្រហមរបស់ប្រទេសនីមួយៗ មានចំនែកជួយដល់រដ្ឋាភិបាលក្នុងការងារបំពេញសកម្មភាពមនុស្សធម៏និងស្ថិតឲនៅក្រោមឪវាទច្បាប់នៃប្រទេសខ្លួនក៏ដោយសមាគមន៏ជាតិទាំងនោះត្រូវរក្សាស្វ័យភាព ក្នុងការធ្វើសកម្មភាពស្របតាមគោលកាណ៍របស់ចលនាកាកបាទក្រហមគ្រប់ពេលវេលា ។

៥ . ការបំរើដោយស្ម័គ្រចិត្ដ

   ​ចលនាកាកបាទក្រហមជាតិនិងអន្ដរជាតិជាស្ថាប័នជួយសង្គោះដោយស្មគ្រចិត្ដដោយមិនគិតផលកម្រៃតបស្នងសង់គុណវិញឡើយ ។ 

៦ . ឯកភាព

  ​នៅក្នុងប្រទេសជាតិនីមួយៗត្រូវមានសមាគមន៏ជាតិតែមួយប៉ុណ្ណោះ ។ សមាគមន៏នោះត្រូវបើកទ្វាចំហសំរាប់មនុស្សទូទៅ ហើយត្រូវបំផុសនិងពង្រីកសកម្មភាពមនុស្សធម៏ពាសពេញផ្ទៃប្រទេសទាំងមូលថែមទៀតផង ។

៧ .​ សាកលភាព

  ចលនាកាកបាទក្រហមគឺជាស្ថាប័នមានលក្ខណៈសកលហើយសមាគមន៏ទាំងអស់មានឋានៈស្មើៗគ្នា និងចែករំលែកការទទួលខុសត្រូវស្មើគ្នា និងភារកិច្ចជួយគ្នាទៅវិញទៅមកទូទាំងពិភពលោក ។ ​

៥ .កាកបាទក្រហមកម្ពុជា ជាអ្នកជំនួយការដល់រាជរដ្ឋាភិបាលធ្វើសកម្មភាពមនុស្សធម៏ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋទីទិ៍លក្របំផុត ជនរង់គ្រោះដោយគ្រាប់មីន ដោយទំនាស់អាវុធ ដោយគ្រោះធម្មជាតិ ដោយជំងឺរាតត្បាតនិងលើកកម្ពស់លើការយល់ដឺងរបស់ប្រជាពលរដ្ឋ របស់អាជ្ញាធរមុលដ្ឋាន​ស្ដីពីច្បាប់មនុស្សធម៏អន្ដរជាតិ ។ កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ ហើយត្រូវបានការទទួលស្គាល់ពីគណៈកម្មាធិកាអន្ដរជាតិកាកបាទក្រហមនៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៦០ ។ (សហពន្ធ័អន្ដរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហមក៏ទទួលនៅឆ្នាំ១៩៦០ដែរ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login