ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើកត្តាសំខាន់អ្វីខ្លះដែលជាប្រភពនៃកំនើនសេដ្ឋកិច្ច ?
២. តើការវិនិយោគមានសារសំខាន់អ្វីខ្លះចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ?
៣. តើជំហ៊ាននៃខួបគណនេយ្យមានអ្វីខ្លះ ?
៤. ដូចម្តេចដែលហៅថាខួបគណនេយ្យ ?
៥. ដូចម្តេចដែលហៅថាអនាបក្សផ្ទេរសិទ្ធិ ?
ចម្លើយ
១. កត្តាដែលជាប្រភទនៃកំនើនសេដ្ឋកិច្ច NILITI
១. Natural resource
២. Investment in physical capital
៣. Large population
៤. Investment in human capital
៥. Technology
៦. Institutional framework ។
២. ការវិនិយោគមានសារសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាដូចជា ៖
ក. បង្កើតឱ្យមានការងារធ្វើ
ខ. ការប្រើប្រាស់លើទំនិញនិងសេវាកើនឡើង
គ. ចំណូលពន្ធកើនឡើង
ឃ. សេដ្ឋកិច្ចកើនឡើង ។
៣. ខួបគណនេយ្យមាន១០ ជំហ៊ានគឺ ៖
១. វិភាគប្រតិបត្តិការ
២. ចុះទិន្នានុប្បវត្តិ
៣. ស្រង់ទៅកាន់សៀវភៅធំ ឬគណនីអក្សរ តេ
៤. រៀបចំតុល្យភាពសាកល្បងមុនពេលកែតម្រូវ
៥. កែតម្រូវ
៦. រៀបចំតុល្យភាពសាកល្បងក្រោយពេលកែតម្រូវ
៧. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ
៨. រៀបចំបិទបញ្ជី
៩. រៀបចំតុល្យភាពសាកល្បងក្រោយពេលបិទបញ្ជី
១០. ការចុះបញ្ច្រាស់ ។
៤. ខួបគណនេយ្យ គឺជាស៊ែរនៃជំហ៊ានទាំងឡាយ ដែលចាប់ផ្តើមដោយការវិភាគប្រតិបត្តិការ និងបញ្ចប់ជាមួយនឹងការរៀបចំនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
៥. អនាបក្សផ្ទេរសិទ្ធិ គឺជាការផ្ទេរសិទ្ធិពីក្រសួងទៅមន្ទីរនីមួយៗ ដោយមិនចាំបាច់ឆ្លងមកក្រសួងទៀតទេ នូវសិទ្ធិទៅឱ្យប្រធានអង្គភាព ដើម្បីមានសិទ្ធិចាយ ឬប្រើប្រាស់លុយតាមខ្ទង់ចំណាយនីមួយៗ ។