សំណួរ
១.តើការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់ តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើអ្វីខ្លះ ?
២. ចូរនិយាយពីដើមកំណើតលទ្ធិប្រជាធិបតេយ្យ ។
៣. តើការគ្រប់គ្រង់គីជាអ្វី ?
៤. តើការសិក្សាពីវប្បធម៌ អរិធម៌ខ្មែរអាចឪ្យអាចអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចម្ដេចខ្លះ ?
ចម្លើយ
១. ការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រួវធ្វើដូចជា ៖
- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នក ប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួងឯង និងចំនាញបន្ថែមលើអ្នករត់ ការក្រៅផ្លូវការ ។
- ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រី្តរាជការ ក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាសា់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់ មិនត្រូវការក៏ដោយ ។ ប៉ុន្ដែក្នុងឥរិយាបថជាអ្នករបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ
- ផ្តល់សេវាឪ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈ ត្រូវផ្លល់សេវាដល់ទីកន្លែងដែលអ្នកប្រើប្រាស់ ត្រូវការលើលែងតែងក្នុងករណីពិសេសមួយចំនួនដែលមិនអាចផ្គត់ផ្កង់បាន ។
- ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្ដដល់សេវា អ្នកផ្ដល់សេវាត្រូវផ្ដល់ពត៌មានឲ្យបានទូលំទូលាយចំហរដោយគគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាឪ្យបានទាន់ពេលវេលាកំណត់ នឹងមានគុណភាព ជូនអ្នកប្រើប្រាស់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។ ទន្ទឹងនឹងនេះអ្នកផ្ដល់សេវាក៏ទុកលទ្ធភាព ឪ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីវិធីនៃការផ្តល់សេវានិងអាចធ្វើការទិទៀនតវ៉ាន ឬទាមទារឪ្យមានតែលំអការខ្វះ ខាតផ្សេងៗតាម តម្រូវការ សំដៅលើកកម្ពស់ប្រសិទ្ធ និងតម្លាភាព ស្របតាមគោលការណ៍អភិបលកិច្ចល្អ ។
- គុណភាពនិងប្រសិទ្ធភាពសេវា ៖ អ្នកផ្តល់សេវាត្រូវគោរពឲ្យបាននូវស្ដង់ដារកំណត់មានន័យថាអ្វីដេលបានកំណត់ជូនអ្នកប្រើប្រាស់ត្រូវតែធ្វើតាមការកំណត់ននោះ ទាំងតម្លៃទាំងពេលវេលាទាំងគុណទភាព ។ សេវាទាំងឡាយណាដែលរដ្ឋបាលសាធារណៈពុំមានសមត្ថភាពផ្ដល់ជូនអ្នកប្រើប្រាស់សេវាតាមតម្រូវ ។
២. ដើមកំណើតលទ្ធិប្រជាធិតតេយ្យមានដំណើរដូចតទៅ ៖ ពាក្យប្រជាធិតេយ្យដំបូងឡើយបានចាបផ្ដើមចេញពិគំនិតទស្សនវិជ្ជានិងមយោបាយ នាសម័យបុរាណរបស់ប្រទេសក្រិចដោយលោក Cleisthenes នៅឆ្នាំ៥០៧ BCE ។ លោកត្រូវបានចាត់ទុកជាបិតាធិបតេយ្យនៃប្រជាជនអាតែន ។ បន្ទាប់មកលោកបានលើកសំណើរឪ្យមានការកែទំរងទាំងស្រុងនៃប្រព័ន្ធរដ្ឋាភិបាល ហើយក្រោយមកសំណើរនេះត្រូវបាអនុម័តដោយសភាក្រិច ។ បន្ទាប់មកលោកក៏ជាអ្នកលើកឡើងនូវគោលការណ៍សមភាពសិទ្ធចំពោះ មនុស្សប្រើអំណាចទៅឪ្យប្រជាពលរដ្ឋកាន់តែច្រើន ។ ក្នុងកំឡុងពេលនោះពាក្យប្រជាធិតេយ្យ (ពលរដ្ឋជាអ្នកកាន់អំណាច) ត្រូវប្រើប្រាស់ជាលើកដំបូងដោយអ្នកអាតែន ដើម្បីកំណត់ប្រព័ន្ធថ្មីៗរបស់រដ្ឋាភិបាល ។ ដើមបង្អស់វាមានចរិតលក្ខណៈពីរដាច់គ្នា ៖
- ទី១ មានការជ្រើសតាមក្រុមនៃប្រជាពលរដ្ឋធម្មតាឲ្យចូលធ្វើការងាររដ្ឋាភិបាលនិងតុលាការ ។
- ទី២ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធបញ្ចេញមយិនិងបោះឆ្នោតសភា ។ ប៉ុន្ដែសិទ្ធិទាំងនេះត្រូវបាបផ្ដល់ឪ្យតែបុរសដេលមានដើមកំណើតចេញពីម្ដាយដែលកើតនៅក្រុងអាតែនតែប៉ុណ្ណោះ ហើយសិទ្ធិទាំងនោះមិនត្រូវបានផ្តល់ឪ្យស្រ្ដី ទាសករ និង ជនបរទេសឡើយ ។ ការអភិវឌ្ឍន៍លទ្ធិប្រជាធិតេយ្យជាសកលចាប់ផ្ដើមនៅស.វទី១៨ ឈានទៅរកធ្វើបដិវត្តនលទ្ធប្រជាធិបតេយ្យដែលតំរូវឪ្យអំណាចទាំងអស់នោះប្រគល់ដល់ដៃប្រជាជន ។
៣. ការគ្របគ្រងគឺជាការប្រើប្រាស់ធនធាន មនុស្សនិងធនធានផ្សេងៗទៀតដើម្បីសម្រេចឪ្យនូវគោលបំណងទាំងឡាយ ។
៤. ការសិក្សាពិវប្បធម៌ អរិយធម៌ខ្មែរអាចឪ្យអាចមាននចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេញរស់នៅក្នុងសសង្គមដូចជា ៖
ក. ចំណេះដឹង
- អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម
- ប្រព័ន្ធផ្សព្បផ្សាយ វិទ្យុ ទុរទស្សន៍ អ៊ីធឺណិត ទូរស័ព្ទ
- អភិវឌ្ឍន៍ការអប់រំ អាចឪ្យយើងយល់ដឹង សីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាប្រិយកម្សាន្ដ...។
ខ. ចំណេះធ្វើ
មុខរបរវិជ្ជាជីវៈអាចឪ្យយើងស្វែងយល់ ពីរប្រៀបធ្វើ កសិកម្ម ឧស្សាហកម្ម
- អាចឪ្យដើរតួនាទីជាភ្នាក់ងារសង្គមកិច្ច អាចធ្វើជាពាណិជ្ជកម្មជាដើម...
- អាចឪ្យយើងផលិតនូវអ្វីដែលជា តម្រូវការរបស់មនុស្ស
- អាចផលិតនូវអ្វីសម្រាប់ការពារការរស់នៅរបស់ពួកគេ
គ. អប់រំ
- អាចឪ្យយើងក្លាយជាបុគ្គលល្អក្នុងសង្គម មានចិត្តតស៊ូពុះពាររាល់ឧបសគ្គដែលកើតមានចំពោះមុខ
- មានទឹកចិត្តស្នេហាជាតិ
- ធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ
ឃ. ចំណេះក្នុងការរបស់នៅក្នុងសង្គម
- អាចសម្របខ្លួនក្នុងការរស់ នៅក្នុងបរិបទរបស់ពួកគេ
- ស្គាល់ពីតម្លៃនៃការរស់នៅក្នុងសង្គម
- អាចឪ្យគេរស់នៅតាមក្រឹតក្រមសង្គម ។