ពិសាខបូជា ជាការថ្វាយ ឬរំឭកដល់ថ្ងៃ មហាមង្គលទាំងបីរបស់ព្រះបរមគ្រូនៃយើង ពោលគឺ
ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិពា្វន ។
- ថ្ងៃប្រសូត : ថ្ងៃសុក្រ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ច ។
- ថ្ងៃត្រាស់ដឹង : ថ្ងៃពុធ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ រកា ។
- បរិនិពា្វន : ថ្ងៃ អង្គារ ១៥ កើត ពេញបូរមី ខែ ពិសាខ ឆ្នាំ ម្សាញ់ ។
ហើយចំពោះបែបផែននៃការប្រារព្ធធ្វើបុណ្យនេះឡើងរួមមានដូចខាងក្រោម ៖
- មុនពេលថ្ងៃបុណ្យ
- នៅថ្ងៃ ១៣ ឬ ១៤កើត ខែពិសាខរៀងរាល់ឆ្នាំ ពុទ្ធបរិស័ទតែងតែជួបជុំគ្នារៀបចំបោសសម្អាត តុបតែងប្រកបដោយសក្ការៈបូជាមានផ្កាភ្ញី ទៀន ធូប ប្រទីប ជ្វាលាជាដើម ។
- ត្រៀមយាគូ ចង្ហាន់ សម្រាប់ ដាក់បាត្រព្រមទាំងទេយ្យរត្ថុសម្រាប់ប្រគេន ព្រះសង្ឍ ។
- ពិធីបុណ្យនេះត្រូវរៀបចំនៅតាមវត្តនានា និងជាពិសេសនៅបរិវេណខាងមុខព្រះសក្យមុន្នីចេតិយ
- ពេលប្រារព្វពិធីបុណ្យ
- ចាប់ពីពេលព្រឹក ១៥កើត ពេញបូរមី ខែ ពិសាខ រហូតដល់យប់
- កន្លែងខ្លះទៀតចាប់ពីថ្ងៃ រសៀល ១៥ កើត ពេញបូរមីខែ ពិសាខ រហូតថ្ងៃត្រង់ ១រោច ខែពិសាខ ។
- កន្លែងខ្លះទៀតចាប់ពីថ្ងៃ រសៀល ១៥ កើត ពេញបូរមីរហូតដល់ថ្ងៃត្រង់
- កន្លែងខ្លះទៀតចាប់ពីរសៀលថ្ងៃ ១៤កើត រហូតដល់មួយថ្ងៃមួយយប់១៥កើតខែពិសាខ
- ពេលព្រឹកប្រគេនយាគូដល់ព្រះសង្ឃ
- ថ្ងៃរាប់បាត្រទេយ្យវត្ថុ
- ពេលរសៀលប្រគេនភេសជ្ជៈដល់ព្រះសង្ឃបន្ទាប់មកសូត្រមន្តចម្រើនព្រះបរិត្រ សម្តែងធម៌ទេសនាទាក់ទង់់ទីនឹងព្រះពុទ្ធបរមគ្រូ ពិសេសទាក់ទង់ទៅនិងថ្ងៃ មហា មង្គលទាំងបីរបស់ព្រះពុទ្ធ ។