លក្ខណៈដូច និងខុសគ្នានៃចិត្តគំនិតរបស់មនុស្សមានដូចតទៅ ៖
- លក្ខណៈដូច
- ស្រឡាញ់ជីវិត ចង់រស់ ខ្លាចស្លាប់
- ស្រឡាញ់កិត្តិយស មុខមាត់ អំណាច
- ចង់បានសេរីភាព ឯករាជ្យ ឥស្សរភាព
- ចង់មាន ចង់បាន ខ្លាចក្រ ចង់រស់នៅមានសុភមង្គល
- ចង់ស្រណុកសុខស្រួល ខ្លាចលំបាក
- លក្ខណៈខុស
ផ្នែកវិជ្ជមាន
- ចិត្តសប្បុរស ចិត្តទូលាយ
- ស្មោះត្រង់ ភក្តីភាព
- ស្លូតបូតសុភាពរាបសារ
- គំនិតបរទត្ថបុគ្គលចូលចិត្តជួយសង្គ្រោះអ្នកដទៃ
- គំនិតជឿនលឿន អភិវឌ្ឍ ច្នៃប្រឌិត បង្កើតថ្មី
ផ្នែកអវិជ្ជមាន
- ចិត្តអាក្រក់ ចង្អៀតចង្អល់
- វៀចវេរ លាក់ពុត ផិត ក្បត់
- ព្រហើនកោងកាចព្រៃផ្សៃ
- ច្រណែនឈ្នាននីស ព្យាបាត មិនចង់ឃើញគេបានសុខទេ ខ្ពង់ខ្ពស់ជាងខ្លួន
- គំនិតអភិរក្សអន់ថយ ចូលចិត្តប្រើទម្លាប់ចាស់ៗ ។