ដែលហៅថា យុវជនគឺជាមនុស្សដែលស្ថិតនៅចន្លោះវ័យក្មេង និងវ័យចាស់ ។
យុវជនជាអ្នកដឹកនាំត្រូវមានលក្ខណៈដូចតទៅ ៖
	- មានចំណេះដឹងសមស្របនឹងតម្រូវការសង្គម និងមានបទពិសោធន៍
 
	- មានសុខភាពល្អ កាយសម្បទាមាំមួន
 
	- មានភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ ចេះបត់បែនតាមសភាពការណ៍
 
	- មានសមត្ថភាពអាចជំនួសមនុស្សចាស់បាន
 
	- មានសីលគុណធម៌ ស្មោះត្រង់ មានឧត្តមគតិ គិតប្រយោជន៍រួមជាធំ មានមនសិការការងារ
 
	- មានសាមគ្គីភាពទូលំទូលាយ មានវិធានការទប់ស្កាត់ទាន់ពេលនូវអ្វីដែលនិងអាចកើតមានឡើង
 
	- មានសុភវិនិច្ឆ័យ វិភាគគ្រប់ជ្រុងជ្រោយ មិនអត្តនោម័តអគតិ មិនប្រកាន់អស្មិមានៈ ចេះស្តាប់មតិអ្នកដទៃ ពោលគឺមានគំនិតរិះគិត និងគំនិតអធ្យាស្រ័យ
 
	- មានកលសល្យក្នុងការដឹកនាំ មានគំនិតផ្តួចផ្តើមបង្កើតថ្មី ចេះរៀបចំផែនការ ចេះដោះស្រាយទំនាស់និងចេះបញ្ចៀសទំនាស់
 
	- ក្លាហាន អំណត់ព្យាយាម ហ៊ានទទួលខុសត្រូវ គោរពច្បាប់ និងការពារយុត្តិធម៌ ។