ដើម្បីជ្រើសរើសមុខរបរ ឬការងារមួយសម្រាប់អនាគត យើងគប្បីពិចារណាលើលក្ខខណ្ឌដូចខាងក្រោម ៖
- សមត្ថភាពវិជ្ជាជីវៈ ដោយត្រូវយល់ ស្កាល់ពីសមត្ថភាពជំនាញឯកទេសរបស់ខ្លួនឲ្យបានច្បាស់ ជាមុនសិននិង ត្រូវប្រាកដក្នុងខ្លួនថានិងអាចធ្វើអ្វីបានខ្លះ មានពិសោធន៍លកម្រិតណាក្នុងមុខជំនាញព្រោះ បើការងារមិនត្រូវមុខជំនាញវានិងនាំទៅរកការបរាជ័យពុំរីកចម្រើនឡើយ
- ឧបនិស្ស័យ ឬចំណង់ចំណូលចិត្ត : ដោយត្រូវពិចារណាលើចំណង់ចំណូលចិត្តពីកំណើតផ្ទាល់ខ្លួន ព្រោះថាអ្វីដេលចង់គឺ យើងមានលទ្ធភាព តែអ្វីដែល យើងមិនចង់គឺពុំអាចមានសមត្ថភាពធ្វើវាបានឡើយជាពិសេរសពិចារណាថា តើជំនាញមុខរបរ ឬការងារដែលយើងជ្រើសរើសយកនោះស្របនិងឧបនិស្ស័យរបស់យើងឬទេ
- ប្រភពធនធាន: ត្រូវប៉ាន់ប្រម៉ានពីប្រភពធនធានដែលខ្លួនមានជាមួយនិងមុខវិជ្ចាជីវៈ មុខរបរដែលយើងបម្រុងជ្រើសរើស ហើយថ្លឹងថ្លែងមើលថា តើអាចទៅរួច ឬទេ។ ប្រភពធនធានដែលត្រូវពិចារណាគឺ គិតពីសមត្ថភាពចំណេះដឹង កម្រិតបច្ចេកទេសទ្រព្យ សំភារៈ ថវិកា សុខភាពរួមទាំងពេលវេលាផង តើយើងអាចគ្រោងការងារបានឬទេ ហើយបានកម្រិតណា
- ច្បាប់សង្គម ឬឧត្តមគតិសង្កម: គ្រប់ការងារដែលយើងមានសមត្ថភាព លទ្ធភាពធ្វើបាន ហ់យដែលយើងបម្រុងនិងជ្រើសយកនោះគប្បីជាការងារឬមុខរបស្របច្បាប់ ស្របឧត្តមគតិសង្គមទើបការងារនោះមានស្ថិរភាព និងរីកចម្រើន ។ ទាំងនេះជាប្រការសំខាន់ព្រោះបើប្រកបមុខរបរ ឬធ្វើការងារណាមួយមិនស្របនិងច្បាប់ផ្ទុយពី៏ឧត្តមគតិសង្គមនោះនិងត្រូវមានទោស ឬសង្គមរារាំង ដែលជាហេតុនាំអោយមានផលវិបាកអាក្រក់ ។
- ស្ថានភាពសង្គម ឬស្ថានភាពទីផ្សារ : ដើម្បីឲ្យការងារ ឬមុខរបរមានការរីកចម្រើនបន្ថែមពីលើលក្ខខណ្ឌទាំងបួនខាងលើ យើត្រូវសិក្សាពីតម្រូវការរបស់ទីផ្សារពលកម្ម តម្រូវការនៃការផ្គត់ផ្គង់ថែមទៀត ។ បើពុំនោះទេយើងមិនអាចសម្រេចគោលដៅនៃជីវិតបានឡើយ ព្រោះពីមួយជំនាន់ទៅមួយជំនាន់ពីមួយសតវត្សទៅមួយសតវត្ស តម្រូវការទីផ្សារពលកម្មក៏ដូចជាតម្រូវការផ្គត់ផ្កង់តេប្រែប្រួលនិងអភិវឌ្ឍន៍ជានិច្ច ។ ដូចនេះយើងគម្បីបង្កើនសមត្ថភាពឲ្យឆ្លើយតបតម្រូវការនៃសតវត្សជាប្រចាំជាប្រការចាំបាច់់ ។