Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អធិប្បាយពីចតុស្ភម្ភអប់រំមានដូចខាងក្រោម ៖

១ រៀនរស់ជាមួយគ្នា

  • រៀនរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា
  • រៀនយោគយល់គ្នា សហប្រតិបត្តិការគ្នាទទួលស្គាល់ពហុវប្បធម៌ តម្លៃមនុស្ស សិទ្ធិម​នុស្ស រួមគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី
  • អប់រំសីលធម៌សម្បទា

២ រៀនដើម្បីចេះដឹង

  • ​រៀនស្គាល់់អ្វីៗនៅជុំវិញខ្លួន បង្កើនសមត្ថភាពចំណេះដឹងទូទៅ ចំណេះវិទ្យាសាស្រ្ត បច្ចេកទេស
  • រៀនពីរបៀបរៀន និងបន្តរៀនអស់មួយជិវិត
  • អប់រំចំណេះសម្បទា

៣ រៀនដើម្បីចេះធ្វើ

  • បណ្តុះសម្បទាប្រតិបត្តិជាបុគ្គល និងជាក្រុម
  • អប់រំវិជ្ជាជីវៈសម្បទា
  • បណ្តុះបំណិនជីវិតធម្មតា បំណិនជីវិតមុខវិជ្ជាជីវៈបំណិនជីវិត អាជីពដោយផ្សារភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តការងារ សង្គម តាមរយៈការកសាងសមត្ថភាព​លើមូលដ្ឋានពិសោធ ឬសាកល្បង

៤ រៀនដើម្បីចេះរស់

  • រៀនរៀបចំខ្លួនរស់ចុះសម្រុងជាមួយសង្គមស្របតាមពេលវេលា និងទីកន្លែង
  • រៀនរស់នៅដោយម្ចាស់ការមានឥស្សរភាព​មានទំនួលខុសត្រូវ មានសោភ័ណក្នុងគំនិតសំជាមនុស្សពេញលក្ខណៈ និងថ្លៃថ្នូរ មិនរស់នៅបញ្ញើក្អែក
  • អប់រំបញ្ញាសម្បទា

សន្និដ្ឋាន : ក្នុងចំណោមចតុស្ភម្ភអប់រំ មានតែចតុស្ភម្ភអប់រំទី ១​ រៀនរស់ជាមួយគ្នា ទេដែលសំខាន់ជាងគេព្រោះប្រភេទមនុស្សខ្លះមិនថាល្ងង់​ឬអ្នកចេះដឹងទេក៏នៅតេចិញ្ចឹមចិត្តមានៈ ពហុចិត្តខ្ពស់មិនអាចរស់ចុះសម្រុងជាមួយអ្នកដទៃបានឡើយ ។ សស្ភម្ភទីមួយជាមូលដ្ឋានគ្រឹះនៃខឿនសេដ្ខកិច្ច សិ្ថរភាពពិភពលោក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login