កត្តាដែលនាំឲ្យសិស្សរៀនពូកែគឺ មានកត្តាក្នុងខ្លួន និងកត្តាក្រៅខ្លួន ។
ក កត្តាក្នុងខ្លួន
- មានសុខភាពល្អមាំមួន
- ឧស្សាហ៍ព្យាយាមស្រាវជ្រាវ
- ចេះកំណត់គោលដៅ
- មានឆន្ទះមុះមុតក្នុងការសិក្សារៀនសូត្រ
- គោរពវិន័យសាលា និងលោកគ្រូអ្នកគ្រូ
- មិនភ្លើតភ្លើនសប្បាយភ្លេចខ្លួន
- មិនសេពគប់ជាមួយមិត្តខិលខូច
ខ កត្តាក្រៅខ្លួន
- គ្រួសារមានជីវភាពធូរធារ បង្កលក្ខណៈងាយស្រួលគ្មានទំនាស់អំពើហឹង្សា ឪពុកម្តាយយកចិត្តទុកដាក់តាមដានការសិក្សារបស់កូន និងមានការផ្តល់កម្លាំងចិត្តដល់កូនលើការសិក្សា
- សាលារៀនមានបរិស្ថានល្អស្អាត មានវិន័យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់បង្រៀនប្រកបដោយបច្ចេកទេស បរិយាកាសល្អក្នុងថ្នាក់មិត្តភក្តិភាគច្រើនជាអ្នកសិក្សា
គ សង្គមក្រៅសាលា
- រដ្ឋអំណាចរៀបចំសណ្តាប់ធ្នាប់ជុំវិញសាលាបានល្អ
- គ្មានបងធំនិងល្បែងភ្នាល់នៅជុំវិញសាលា
- សហគមន៍ជួយទ្រទ្រង់សាលា និងឧបត្ថម្ភ
ឃ ក្រសួងអប់រំ
- កែលម្អកម្មវិធីសិក្សាឈានទៅរកគុណភាព
- ផ្តល់ការឧបត្ថម្ភដល់គ្រូក្នុងការបង្រៀន និងបំប៉ន់សិស្សពូកែ ។