ការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រួវធ្វើដូចជា ៖
- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នក ប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួងឯង និងចំនាញបន្ថែមលើអ្នករត់ ការក្រៅផ្លូវការ ។
- ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រី្តរាជការ ក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាសា់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់ មិនត្រូវការក៏ដោយ ។ ប៉ុន្ដែក្នុងឥរិយាបថជាអ្នករបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ
- ផ្តល់សេវាឪ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈ ត្រូវផ្លល់សេវាដល់ទីកន្លែងដែលអ្នកប្រើប្រាស់ ត្រូវការលើលែងតែងក្នុងករណីពិសេសមួយចំនួនដែលមិនអាចផ្គត់ផ្កង់បាន ។
- ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្ដដល់សេវា អ្នកផ្ដល់សេវាត្រូវផ្ដល់ពត៌មានឲ្យបានទូលំទូលាយចំហរដោយគគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាឪ្យបានទាន់ពេលវេលាកំណត់ នឹងមានគុណភាព ជូនអ្នកប្រើប្រាស់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។ ទន្ទឹងនឹងនេះអ្នកផ្ដល់សេវាក៏ទុកលទ្ធភាព ឪ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីវិធីនៃការផ្តល់សេវានិងអាចធ្វើការទិទៀនតវ៉ាន ឬទាមទារឪ្យមានតែលំអការខ្វះ ខាតផ្សេងៗតាម តម្រូវការ សំដៅលើកកម្ពស់ប្រសិទ្ធ និងតម្លាភាព ស្របតាមគោលការណ៍អភិបលកិច្ចល្អ ។
- គុណភាពនិងប្រសិទ្ធភាពសេវា ៖ អ្នកផ្តល់សេវាត្រូវគោរពឲ្យបាននូវស្ដង់ដារកំណត់មានន័យថាអ្វីដេលបានកំណត់ជូនអ្នកប្រើប្រាស់ត្រូវតែធ្វើតាមការកំណត់ននោះ ទាំងតម្លៃទាំងពេលវេលាទាំងគុណទភាព ។ សេវាទាំងឡាយណាដែលរដ្ឋបាលសាធារណៈពុំមានសមត្ថភាពផ្ដល់ជូនអ្នកប្រើប្រាស់សេវាតាមតម្រូវ ។