មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចជា ៖
- ទឹកចិត្តបំរើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រី្ដរាជការ ។
- ភក្ដីភាព រដ្ឋបាលសាធារណៈដែលជាសេនាធិការឪ្យរដ្ឋាភិបាលនិងស្ថាប័នរដ្ឋត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។
- ផ្ដោតលើសេវារដ្ឋបាលសាធារណៈ ត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាគួរជាទីគោរពនិងមានភាពត្រឹមត្រូវក្នុងការបំរើនិងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។
- សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពសមត្ថភាព និងប្រសិទ្ធិភាព ។