Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ចង្រៃទាំង ៧ យ៉ាងរបស់មនុស្សយើងមាន ៖ 

  • ចង្រៃទី១ : មានទ្រព្យសម្បត្តិ ដោយគ្មានការងារ   ទ្រព្យសម្បត្តិ ដែលបានមកដោយគ្មានការប្រើកម្លាំង បញ្ញា ឬកម្លាំង ញើសឈាម គឺពិតជាគ្មានតម្លៃនោះទេ ហើយវាក៏មិនអាចស្ថិតស្ថេរបានគង់វង្សយូរអង្វែងនោះដែរ បើយើងគ្មានតម្រិះវិជ្ជាដើម្បីថែរក្សាវាទេ។ 
  • ចង្រៃទី២ : សប្បាយ ដោយគ្មានមនសិការ  កំហុសឆ្គងដ៏ធ្ងន់បំផុតរបស់មនុស្ស គឺការសប្បាយដោយភ្លេចខ្លួន ទាំងដែល ខ្លួនមិនបានស្គាល់ខ្លួនឯងច្បាស់នៅឡើយថាជានរណា។ អ្នកខ្លះតែងគិតថាការធ្វើជាមនុស្សល្ងង់ដោយមិនខ្វល់ខ្វាយរឿងរ៉ាវអ្វី ទាំងអស់គឺជាសេចក្ដីសុខសុភមង្គលរបស់ខ្លួន តែតាមពិតទៅការបំភាន់ខ្លួនឯងបែបនេះ គឺជាការយល់ខុសប៉ុណ្ណោះ ព្រោះមនុស្សមានកាព្វកិច្ចនិងតួនាទីរៀងខ្លួន បើយើងគ្មានមនសិការទេនឹងត្រូវក្លាយជាមនុស្សមិនបានការ។
  • ចង្រៃទី៣ : មានចំណេះដឹង ដោយគ្មានចរិយា ចំណេះដឹងដែលមានក្នុងខ្លួន ប្រសិនបើមិនព្រមយកទៅប្រើប្រាស់ទេ នោះ គឺស្មើនឹងគ្មានចំណេះដឹង។ ដូច្នេះហើយ មិនយូរមិនឆាប់ក៏គង់តែបាត់បង់ទៅវិញពុំខានឡើយ។ មនុស្សដែលចេះចែករំលែកចំណេះដឹងគឺ គេកាន់តែរីកធំធាត់នូវចំណេះដឹងរបស់គេបន្ថែមទៀត ប្រៀបបាននឹងការចាក់បំពេញបន្ថែមចំណុចខ្វះខាត តែបើយើងចេះមិនប្រើការទេ វានឹងនាំឲ្យភ្លេចបាន។
  • ចង្រៃទី៤ : ធ្វើជំនួញ ដោយគ្មានសីលធម៌ មនុស្សយើង ដើម្បីផលចំណេញ អាជីវករមួយចំនួនមិនបានគិតគូរពីផលប៉ះពាល់ផ្នែកសុខភាពរបស់អតិថិជននោះទេ ជាពិសេសទៅទៀតនោះពួកគាត់រកស៊ីលក់ដូរប៉ែងជើងគ្នា ហើយជួនកាលលក់កោរអតិថិជនរបស់ខ្លួនក៏មាន។
  • ចង្រៃទី៥ : វិទ្យាសាស្រ្តជឿនលឿន ដោយគ្មានមនុស្សធម៌ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ដែលបង្ករឲ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិទាំងឡាយក្នុងភពផែនដីឬក៏អាចធ្វើឲ្យពិភពលោកទាំងមូលជួបនឹង វិនាសកម្មដ៏ធ្ងន់ធ្ងរនៅពេលអនាគត។ ដូច្នេះខណៈពេលវិទ្យាសាស្រ្តកំពុងរីកចម្រើនជឿនលឿន អ្នកវិទ្យាសាស្រ្តក៏គួរតែគិតគូរពីជីវិតមនុស្សផងដែរ ជៀសវាងជាការបំផ្លាញដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ទៅវិញ។
  • ចង្រៃទី៦ : គោរពសាសនា ដោយគ្មានការលះបង់ ការគោរពថ្វាយបង្គំ តែពុំបានដាក់ចិត្តដាក់កាយឲ្យជ្រះថ្លានិងលះបង់ សេចក្ដីលោភលន់នានាដែលខ្លួនមាន គឺជាការគោរពក្លែងក្លាយប៉ុណ្ណោះ។
  • ចង្រៃទី៧ : ធ្វើនយោបាយ ដោយគ្មានគោលការណ៍ នយោបាយដែលមិនសមស្របទៅនឹងបទដ្ឋានឬសង្គម គឺជា នយោបាយដែលនាំមនុស្សទៅរកក្ដីវិនាសអន្តរាយនិងបាក់បែកសាមគ្គីភាពជាតិទៅវិញទេ៕

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login