Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-09-30 23:15

ប្រទេសកម្ពុជាចូលជាសមាគមន៍អាស៊ាននេះបានទទួលនូវសារប្រយោជន៍ដូចខាងក្រោម ៖

  • កម្ពុជាលែងមានការព្រួយបារម្ភចំពោះការគំរាមគំហែង ផ្នែកសន្ដិសុខ និងលែងនៅឯកោ
  • កម្ពុជានឹងមានសន្ដិសុខ និងសេរីភាពក្នងតំបន់ ព្រមទាំងចូលរួមដោះស្រាយព្រំដែនដោយសន្ដិវិធី
  • មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសជាតិសមាជិក អាស៊ាន ទាំងអស់
  • ផ្លាស់ប្ដូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ដ និងបច្ចេកទេសថ្មីបន្ថែមទៀត
  • ផ្លាស់ប្ដូរគ្នាទៅវិញមកផ្នែកវិស័យអប់រំវិទ្យាសាស្រ្ដ បច្ចេកវិទ្យា​
  • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ដ៏ច្រើន ពីធនាគារ អភិវឌ្ឍន៍អាស៊ី និងបណ្ដាប្រទេសជាតិទាំង៩ ក្នុងអត្រាការប្រាក់ទាប ហើយមានរយៈពេយូរ​
  • កម្ពុជានឹងលេចមុខមាត់លឆាកអន្ដរជាតិ មានមុខមាត់ស្មើនឹង ប្រទេសក្នុងសមាគមអាស៊ាននិងមានសិទ្ធិធ្វើប្រតិបត្តិការរួមគ្នាដោយសមភាព​
  • កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងៗ ដូចជាកសិកម្ម ទេសចរណ៍
  • កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ កការបរទេស និងកិច្ចការសេដ្ឋកិច្ច          
  • ក្រោយពីចូលអាស៊ាន កម្ពុជាបានយល់ដឹងទទួលបាននូវពិសោធពីខ្លឹមសារសំខាន់ៗ នៃតំបន់និយមនិងសកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត ។
  • ប្រទេសកម្ពុជាបានចំណេញខាងនយោបាយនិងមានឪកាសស្រូបយកមកនូវអត្ថប្រយោជន៍ ខាងផ្នែកសេដ្ឋកិច្ចអាស៊ាន ដូចជាសមាគមអន្ដរជាតិ  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login