អ្នកកាសែត ឬ អ្នកសារព័រត៌មានផ្សេងៗ ត្រូវមានក្រមសីលធម៌ដូចខាងក្រោម ៖
- គោរពសច្ចធម៌និងគោរពសិទ្ធិយល់ដឹងរបស់សាធារណជន
- ត្រូវផ្សព្វផ្សាយដំណឹងទាំងឡាយដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយឬ រិះគន់ឪ្យបានត្រឹមត្រូវ និងស្របតាមគិយុត្តិ
- ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភពដដើមតែប៉ុណ្ណោះ ។ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯសារផ្សេងឡើយ
- ត្រូវកែលម្អព័ត៌មានណាដែលលក្ខណៈមិនជាក់លាក់ ឬ អាចបណ្ដាលឪ្យភ័ន្តច្រឡំ
- ប្រើវិធីសុចរិកត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញង់ឪ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឬ និន្នាការនយោបាយ ដើមកំណើត ឋានៈសង្គម ធនធាន ឬ ស្ថានភាពដទៃទៀត
- ត្រូវគោរពសិទ្ធិនិងសេរីភាពរស់នៅជីវភាពឯងជនរបស់បុគ្គល
- ត្រូវគោរពក្បូនវេយ្យាករណ៍ខ្មែរក្នុងការសរសេរអត្ថបទ
- ហាមបោះពុម្ភផ្សាយអត្ថបទ រូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា
- ហាមលួចចម្លងគំនិតឬស្នាដៃអ្នកដទៃដាក់ជារបស់ខ្លួន
- ហាមសរសេរបន្លំធ្វើឪ្យយល់ខុសដូចជាសរសេរបញ្ឆិតបញ្ឆៀងដើម្បីធ្វើឪ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ ឬ គណបក្សណាមួយ
- ហាមមូលបង្កាច់ បរិហោកេរិ៍និងជេរប្រមាថដល់បុគ្គលឬបក្ស ។