ក្រមសីលធម៌សារព័ត៌មានរួមមានដូចខាងក្រោម ៖
- គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងសាធារណជន
- ត្រូវផ្សព្វផ្សាយព័ត៌មានទាំងទ្បាយដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវនិងស្របតាមគតិយុត្ដិ
- ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភពដើមតែប៉ុណ្ណោះ ។ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសារផ្សេងៗឡើយ
- ត្រូវកែលម្អព័ត៌មានណាដែលមានលក្ខណៈមិនជាក់លាក់ ឬអាចបណ្ដាលឲ្យភ័ន្ដច្រឡំ
- ប្រើវិធីសុចរិតត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញង់ឲ្យមានការប្រកាន់ពូជសាសនា ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬ និនា្នការ នយោបាយ ដើមកំណើត ឋានៈសង្គម ធនធាន ឬ ស្ថានភាពដទៃទៀត
- ត្រូវគោរពសិទិ្ធ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
- ត្រូវគោរពតាមក្បូនវេយ្យាករណ៍ខ្មែរក្នុងការសរសេររបស់បុគ្គល
- ត្រូវគោរពតាមក្បូនវេយ្យាករណ៍ខ្មែរក្នុងការសរសេរអត្តបទ
- ហាមបោះពុម្ពផ្សាយអត្ថបទ រូបភាពអាសអាកាស និងរូបភាពនៃអំពើហិង្សា
- ហាមលួចចម្លងគំនិត ឬ ស្នាដៃដាក់ជារបស់ខ្លួន
- ហាមសរសេរបន្លំដែលធ្វើឲ្យគេយល់ខុសដូចជា សរសេរបញ្ឆិតបញ្ឆៀងដើម្បីឲ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាមួយ ឬគណបក្សណាមួយ
- ហាមមូលបង្គាច់ បរិហាកេរិ៍្ដ និងជេរប្រមាថដល់គណបក្ស
- ហាមទទួលយកសំណួរក្នុងបែបណាមួយឬជំរិតទារយកប្រាក់ ។