ល្បិចនៃពុទ្ធិចែកចេញជា ២ប្រភេទគឺ៖
- វិភាគៈ ជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងៗឬបំបែកអ្វីមួយដែលសាំញុំាឲ្យទៅជាការងាយស្រួល។
ហើយវិភាគចែកចាញជា២ផ្នែកគឺ៖
- វិភាគពិតជាការបំបែកធាតុផ្សំដែលមានស្រាប់ដែលមាននៅក្នុងអង្គវត្ថុភាវះឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍និងការពិចារណា។
- វិភាគក្នុងគំនិតជាការបំបែកក្នុងកត្តាផ្សេងៗនៃបាតុភុតដោយប្រើគំនិត។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេតែផ្ដល់ឲ្យយើងបានត្រឹមសម្មតិកម្មតែប៉ុណ្ណោះ។
- សំយោគ គឺការប្រមូលធាតុផ្សេងៗឲ្យបានជាវត្ថុរាវមួយ។
ហើយសំយោគមាន២បែបគឺ៖
- សំយោគពិតជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់បង្កើតឲ្យបានអង្គវត្ថុមួយ។
- សំយោគក្នុងគំនិតជាសំយោគគ្មានអត្ថិភាពផ្នែករូមធាតុទេដែជាសំយោគមួយដែលប្រព្រឹតឡើងដែក្នុងចិត្តប៉ុណ្ណោះ។ សំយោគក្នុងគំនិតចែកចេញជាសំយោគបញ្ញត្តិសំយោគណិតវិទ្យានិងសំយោគបដិសំយោគ។