Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ល្បិចនៃពុទ្ធិចែកជាពីរប្រភេទ គឺវិភាគ និងសំយោគ ។

  • វិភាគ គឺការបំបែកអង្គធាតុមួយអោយទៅជាធាតុផ្សំផ្សេងៗ រឺបំបែកអ្វីមួយដែលសុំាញុំាអោយទៅជាការងាយស្រួល ។ វិភាគចែកចេញជាពីរផ្នែកទៀត គឺវិភាគពិត និងវិភាគក្នុងគំនិត ។
  •  វិភាគពិត គឺជាការបំបែករកធាតុផ្សំ មានស្រាប់ក្នុងអង្គវត្ថុ ភាវ ឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍ និងលើការពិចារណា ។ ឯវិភាគក្នុងគំនិត គឺការបំបែកកត្តាផ្សេងៗ នៃបាតុភូតដោយប្រើគំនិត ។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេ  តែផ្តល់អោយយើងបានត្រឹមសម្មតិកម្មប៉ុណ្ណោះ ។
  • សំយោគ គឺការប្រមូលធាតុផ្សេងៗ អោយបានជាវត្ថុមួយ ។ សំយោគមានពីរបែប គឺសំយោគពិត និងសំយោគក្នុងគំនិត ។ សំយោគពិត​ គឺជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់ បង្កើតអោយបានអង្គវត្ថុមួយ ។ ឯសមយោគក្នុងគំនិត ជាសំយោគជាសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ តែជាសំយោគមួយ ដែលប្រព្រឹត្តឡើងតែក្នុងចិត្តប៉ុននោះ ។ សំយោគក្នុងគំនិត ចែកជាសំយោគបញ្ញាត្តិសំយោគគណិតវិទ្យា និងសំយោគបដិសំយោគ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login