ការស្រឡាញ់រាប់អានគោរពនិងជួយធុរៈអ្នកដទៃបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖
- ធ្វើឲ្យមានទំនាក់ទំនងល្អ
- បណ្តាលឲ្យចិត្តជ្រះថ្លារីករាយ
- ទទួលបានការគោរព និងកោតសរសើរពីសំណាក់អ្នកដទៃ
- ធ្វើឲ្យជីវិតរស់នៅមានសេចក្តីសុខក្សោមក្សាន្ត
- កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម
- មានទំនុកចិត្តលើអ្នកដទៃ
- ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិត្ត
- មានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ។