រៀបរាប់ពីរបបសាធារណរដ្ឋទី៤ និងទី៥ ៖
របបសាធារណរដ្ឋទី៤
- នៅឆ្នាំ ១៩៤៧ សភាបានតែងតាំងប្រធានាធិបតីមកពីគណបក្សសង្គមនិយមវាំងសង់អូរីយ៉ូល ។ ដូចនេះសាធារណរដ្ឋទី៤ បានត្រូវបង្កើតឡើង ។
- របបសាធារណរដ្ឋទី៤ មានរដ្ឋធម្មនុញ្ញបង្កើតឡើងនៅឆ្នាំ១៩៤៦ ដែលប្រគល់អំណាចទៅឪ្យសភាជាអ្នកជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ ៥ ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភាហើយសភាអាចដកហូតំណែងគ្រប់ពេលវេលាបើសិនជាមានកំហុសឆ្លង
- របបនេះប្រគល់អំណាចធំធេងដល់ក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកប្រធានាធិបតីជ្រើសតាំងដោយសភាដែរសម្រាប់អាណត្តិ ៧ ឆ្នាំ ។
របបសាធារណទី៥
- របបសាធារណរដ្ឋទី៥ បង្កើតឡើងនៅឆ្នាំ១៩៥៨
- រដ្ឋធម្មនុញ្ញនៃសាធារណទី៥ ខុសគ្នាពីររដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋមុនៗ ដោយធម្មនុញ្ញនៃសាធារណនេះប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតី ។
- ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៧ ឆ្នាំ អាចឈរបាន ២ អាណតត្តិ មានសិទ្ធិរំលាយសភា រុះរើគណរដ្ឋមន្ដ្រីនិងមន្ដ្រីផ្សេងៗ តាមការស្នើសុំរបស់នាយករដ្ឋមន្ដ្រី ។ ក្រៅពីនេះប្រធានាធិបតីទទួលសារតាំង ចុះហត្ថលេខាលើសន្និសញ្ញាក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ ។
- សភាតំណាងររាស្រ្ដមានរាស្រ្ដមានអាណត្តិ៥ឆ្នាំ ជ្រើសតាំងដោយការឆ្នោតសកល មានតួនាទីអនុម័តច្បាប់និងផែនការថវិកាជាតិសម្រាប់ឆ្នាំសាពើពន្ធនីមួយៗ ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសំឡេង ២/៣ ដាច់ខាត ។
- ព្រឹត្តសភាមានអាណត្តិ៩ឆ្នាំ ចប់អាណត្តិមិនព្រមគ្នាទេ សមាជិក១/៣ ត្រូវប្ដូររៀងរាល់ ៣ ឆ្នាំម្ដងព្រឹទ្ធសភាមានភារកិច្ចចូលរួមតាក់តែងនិងអនុម័តច្បាប់ព្រមទាំងថវិកាជាតិ ។
- នៅទីបំផុតសាធារណរដ្ឋទី ៥ បានយកគំរូតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកក្នុងការបង្កើតតុលាការជាន់ខ្ពស់ ឬ ក្រុមប្រឹក្សាធម្មនុញ្ញមាននាទីធានការគោរពរដ្ឋធម្មនុញ្ញ ត្រួតពិនិត្យទៅលើការបោះឆ្នោត។ តុលាការនេះមានសមាជិក ៩ រូបមានអាណត្តិ ៩ ឆ្នាំ តែងតាំងដោយប្រធានាធិបតីនៃប្រធានសភាទាំងពីរ ។