មូលហេតុបានជារបបសាធារណៈរដ្ឋដួលរលំគឺ៖
- ប្រជាជននៅតំបន់រំដោះនិងទីក្រុងភ្នំពេញ នឿយណាយនិងរបបសាធារណរដ្ឋខ្មែរដែលពោេពេញដោយភាពអាប់អួរនៃអំពើពុករលួយ បក្សពួក អយុត្តិធម៌...
- ប្រជាជនភៀសសឹកប្រមាណ២លាននាក់ រស់នៅដោយបាត់បង់ការងារ ខ្វះស្បៀងអាហារ និងទំនិញឡើងផ្លៃសព្វសារពើ
- ផ្លូវដែលដឹកជញ្ជូនស្បៀង និងសព្វាវុធមកកាន់ភ្នំពេញត្រូវពួកខ្មែរក្រហមកាត់ផ្តាច់
- សហរដ្ឋអាមេរិកឈប់ផ្តល់ជំនួយ
- នៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ១៩៧៥ លោកលន់ នល់ បានភៀសខ្លួនទៅសហរដ្ឋអាមេរិក
- ការចរចាររវាងសាធារណរដ្ឋខ្មែរ និងសម្តេចសីហនុ ពុំទទួលបានលទ្ធផលល្អ
- ចុងក្រោយ ប៉ុល ពត បានបញ្ជាឲ្យវាយយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ។