នៅក្រោយសង្រ្គាមលោកលើកទី២ ប្រទេសប៉ូឡូញបានស្ដារប្រទេសជាតិដោយផ្ដោតលើវិស័យមួយចំនួនដូចខាងក្រោម ៖
- វិស័យនយោបាយ ធ្វើឪ្យមានការបោះឆ្នោតនៅឆ្នាំ ១៩៤៧ ហើយអំណាចត្រូវធ្លាប់ក្នុងកណ្ដាបដៃពួកកុំមុយប្រទេសជាតិគ្មាការរីកចម្រើន ។ រហូតដល់ឆ្នាំ១៩៩០ ទើបចលនាកម្មករទទួលជោគជ័យគឺនៅពេលដែលលោក វ៉ាលេសា បានជាប់ឆ្នោតជាប្រធានាធិបតី ។
- វិស័យសង្គម រដ្ឋភិបាលបានគិតគូសដល់មនុស្សចាស់ជាមនុស្សពិការនិងជាពិសេសមនុស្សបាត់បង់សមត្ថភាពពលកម្មដោយផ្ដល់ប្រាក់ចូលនិវត្តន៍យ៉ាងទៀតទាត់ ។ ចំណែកមន្រ្ដីរដ្ឋការគ្រប់គ្រងជាន់ថ្នាក់នៃក្រសួងមន្ទីរនានាមានគ្រូបង្រៀន ពេទ្យ អ្នកបើកយន្ដហោះ នាវាចរ ឬ កម្មករគ្រប់ប្រភេទត្រូវរដ្ឋគិតគូរពីការចូលនិវត្តន៍
- វិស័យសេដ្ឋកិច្ច មានផ្នែកឧស្សាហកម្ម និងកសិកម្មគឺ
- ផ្នែកឧស្សាហកម្ម នៅក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសប៉ូឡូញបានក្លាយជាប្រទេសឧស្សាហកម្ម ដោយពឹងផ្អែកលើរ៉ែក្រោមដីជាច្រើនប្រភេទនៅប៉ែកនិរតីនៃប្រទេសហើយជាតំបន់ប្រមូលផ្ដុំទីក្រុងធំៗមាន វ៉ាសូវី ដង់ ឡូត និងប៉ូណង់ជាដើម ។ នៅក្នុងការពង្រីកខឿនឧស្សាហកម្ម ប៉ូឡូញត្រូវការប្រាក់កម្ចីនិងបច្ចេកវិទ្យាពីលោកខាងលិច ។
- ផ្នែកកសិកម្ម ដីកសិកម្មនៅប៉ូឡូញត្រូវគេរៀបចំទៅតាមប្រភេទ នៅតំបន់ខាងជើងសើម ពុំសូវមានជីជាតិជាវាលទំនាបមួយផ្នែកគ្របដណ្ដប់ដោយព្រៃ និងមួយផ្នែកទៀតអំណោយផលដល់ដំណាំដំឡូងបារាំង និងចិញ្ចឹមជ្រូក ។ នៅផ្នែកខាងត្បូង សំបូរដោយដីមានជីជាតិល្អ គេដាំស្រូវសាលី ឆៃថាវស្ករ និងបន្លែ ។