ព្រះបាទសម្ដេច នរោត្ដម សីហនុ និង សម្ដេច ហ៊ុន សែន មានតួនាទីក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាដូចជា ៖
+ តួនាទីសម្តេចរោត្តមសីហនុ
- ជាតំណាងចលនាត្រីភាគី តំណាងចលនាត្រីភាគីមាន ៖ ចលនាតស៊ូរបស់សម្ដេចន រោត្តម សីហនុ ចលនាតស៊ូរបស់លោក សឺន សាន
- ជាប្រធានក្រុមព្រឹក្សាជាតិជាន់ខ្ពស់ (SNC)
- ជាអ្នកផ្ដួតផ្ដើមគំនិតឲ្យមានកិច្ចចរចារបញ្ចប់សង្រ្គាមនៅកម្ពុជាដែលនាំមានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្គ្រាម
- ជាបិតាផ្សះជាតិ បង្រួបបង្រួមជាតិ ជាក់ស្ដែងក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានវិបត្តិនយោបាយគឺការបែងចែកអំណាចនៃគណៈបក្សនយោបាយ ពីរ គឺ គណបក្សហ៊ិ្វនស៊ិនបិច និង គណបក្សប្រជាជន នៅពេលនោះសម្ដេចនរោត្តម សីហនុបានរិះរកមធ្យោបាយមួយគឺបង្កើតគណរដ្ឋមន្ដ្រីពីរូប ដែលធ្វើឲ្យប្រទេសកម្ពុជាបានទទួលសុខសន្ដិភាព ។
+ តួនាទីសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន
- តំណាងរដ្ឋាភិបាល នៃរបបសាធារណប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជាក្រោយជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា
- ផ្កួចផ្ដើមឲ្យមានកិច្ចចរចាបញ្ចប់សង្រ្គាម នៅកម្ពុជាដោយអញ្ជើញចូលរួមគ្រប់ភារកិច្ចចរចា មិនថាតែនៅក្នុងប្រទេសគឺសម្ដេចបានអញ្ជើញទៅចរចានៅប្រទេសក្រៅដទៃទៀតដូចជាពប្រទេស ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី និងប្រទេសបារាំង ឬប្រទេសនៅក្រៅទ្វីប អឺរ៉ុប ផ្សេងៗទៀតជាដើម ។
- ចូលរួមកិច្ចចរចាសន្ដិភាព ២៣ តុលា ១៩៩១ ដែលនាំប្រទេសកម្ពុជាឈានទៅដល់ការបោះឆ្នោតឆ្នាំ ១៩៩៣
- ផ្ដល់កិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីឲ្យមានការបោះឆ្នោតមួយនៅកម្ពុជា
- ជាពិសេសក្រោយឆ្នាំ ១៩៩៣ សម្ដេចបានព្រមព្រៀងធ្វើសមាហររណកម្មដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ដោយកម្ទេចអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមក្នុងឆ្នាំ ១៩៩៨ ។