ប្រធានវិស័យភាព ឬអត្តនោម័តគឺជា៖
- ការយកចិត្តបុគ្គលធ្វើជាប្រធាន
- ភាពមិនចំណុះរាល់បាតុភូតខាងក្រៅ
- ភាពដែលផ្តាច់ខ្លួនចេញពីធម្មជាតិ លក្ខណៈអត្តនោម័ត
- ភាពដោយឡែកអាចប្រែប្រួលតាមទំនោរបុគ្គលម្នាក់ៗ ។
វត្ថុវិស័យភាព ឬសត្យានុម័តគឹជា៖
- ការយកចិត្តវត្ថុធ្វើជាទីសំអាង
- ភាពដែលចំណុះរាល់បាតុភូតខាងក្រៅផ្សារភ្ជាប់ទៅនិងធម្មជាតិ
- វត្ថុវិស័យមានលក្ខណៈទូទៅ
- មានលក្ខណៈច្បាស់លាស់ មិនប្រែប្រួលតាមទំនោរបុគ្គល
- មានលក្ខណៈស្របទៅនិងតថភាព ខាងក្រៅស្របនិងក្រឹត្យក្រមធម្មជាតិ គឺជាសច្ចៈមួយ ។