Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2018-10-16 00:05

កំណត់ន័យនៃពាក្យប្រភេទ ៖

  • ប្រភេទ គឺជាសំណុំភាវៈរស់ដែលមានលក្ខណៈរាងរៅស្រដៀងគ្នា អាចបង្កាត់ជាមួយប្រភេទដទៃ ទៀតបានឡើយ ។
  • ប្រភេទផុតពូជ ជាប្រភេទណាមួយដែលបាត់បង់ទាំងស្រុងពីផែនដី ។
  • ប្រភេទរងការគំរាមកំហែង ជាប្រភេទដែលរស់នៅក្នុងជម្រកធម្មជាតិ អាចក្លាយទៅជាជិតផុតពូជ បើមិនទប់ស្កាត់ការបំផ្លិចបំផ្លាញជីវិត​ឬ រុក្ខជាតិទាំងនោះទេ ។
  • ប្រភេទកម្រ គឺជាប្រភេទទាំងឡាយណាដែលមានចំនួនតិចតួច ស្ថិតនៅប្រចាំទឹកក្នុងជម្រកពិសេសណាមួយ​ឬ រាយប៉ាយក្នុងតំបន់ធំធេងណាមួយ តែវាពុំស្ថិតក្នុងគ្រោះថ្នាក់ផុតពូជភ្លាមៗនោះទេ ។
  • ឧទ្យានជាតិ ជាកន្លែងគ្រប់គ្រងនិងការពារធម្មជាតិ និងជាតំបន់ទេសភាពដែលមានសារៈសំខាន់ថ្នាក់ជាតិឬអន្ដរជាតិសម្រាប់បំណងវិទ្យាសាស្រ្ដ ការអប់រំ និងសម្រាកលំហែកំសាន្ដ ។
  • តំបន់ការពារទេសភាព តំបន់ថែរក្សាការពារទេសភាពសំខាន់ៗរបស់ជាតិដែលជាលក្ខណៈសម្គាល់នៃអន្ដរកម្មដ៏ចុះសម្រុងរវាងមនុស្សនិងដី ព្រមទាំងសម្រាប់ផ្ដល់ការសប្បាយរីករាយជាសាធារណៈ តាមរយៈការសម្រាកកំសាន្ដនិងទេសចរ ដោយរក្សានូវបៀបរបបរស់នៅ​និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះឪ្យនៅធម្មជាតិ ។
  • តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ដែលនៅសជំរុញបឹងទន្លេសាប ដែលអាចឪ្យគេយកទៅប្រើប្រាស់បានច្រើនយ៉ាងដូចជា កសិកម្ម ទេសចរណ៍ជាដើម ។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login