សំនួរ
១. តើច្បាប់ស្តីពីការអប់រំមានគោលដៅយ៉ាងដូចម្តេច ?
២. តើច្បាប់ស្តីពីការអប់រំមានគោលបំណងយ៉ាងដូចម្តេច ?
៣. តើច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របសណ្តប់និងមិនគ្របដណ្តប់លើអ្វីខ្លះ ?
៤. តើការអប់រំបឋមសិក្សាមានគោលបំណងយ៉ាងដូចដូចម្តេច ?
ម្តេច ?
៥. តើការអប់រំឩត្តមសិក្សាមានគោលបំណងយ៉ាងម្តេច ?
ចម្លើយ
១. ច្បាប់ស្តីពីការអប់រំមានគោលដៅ ៖
- កំណត់វិធាននិងលក្ខខណ្ឌតម្រូវថ្នាក់ជាតិសម្រាប់់កសាងប្រព័ន្ធអប់រំពេញលេញនិងឯកភាព
- ធានានូវគោលការណ៍សេរីភាពខាងសិក្សាធិកាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
២. ច្បាប់ស្តីពីការអប់រំមានគោលបំណង ៖
- អភិវឌ្ឍធនធានមនុស្ស
- ផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា
- ធានាឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមភាព សេចក្តីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌
- ជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិនិងភាសាជាតិ ។
៣. ច្បាប់ស្តីពីការអប់រំអាចអនុវត្តនិងគ្របដណ្តប់និងមិនគ្របដណ្តប់ ៖
អនុវត្ត និងគ្របដណ្តប់លើ ៖
- កម្មវិធីអប់រំ
- ការសិក្សាស្រាវជ្រាវអប់រំបណ្តុះបណ្តាលបច្ចេកទេសគ្រប់ប្រភេទ គ្រប់ភូមិសិក្សាសាធារណៈនិងឯកជន
- បុគ្គលិកអប់រំឬស្ថាប័នអប់រំ
- រដ្ឋបាលកិច្ចនិងការគ្រប់គ្រង ការអប់រំគ្រប់កម្រិតៗ
មិនអនុវត្ត និងមិនអនុវត្ត និងមិនគ្របដណ្តប់លើ ៖
- ការអប់រំអំពីគម្ពីរសាសនា
- ការអប់រំខាងបច្ចេកទេស យុទ្ធសាស្រ្តយោធានិងសន្តិសុខ
- ការអប់រំខាងផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី
- ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈតុលាការ ។
៤. ការអប់រំបឋមសិក្សាមានគោលបំណង ៖
- បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញលើផ្នែក រាងកាយ បញ្ញា សីលធម៌ តម្លៃ និងបំណងមូលដ្ឋានចាំបាច់
- ដើម្បីឱ្យអ្នកសិក្សាអាចបន្តការសិក្សានៅមធ្យមសិក្សា ។
៥. ការអប់រំមធ្យមសិក្សាមានគោលបំណង ៖
- បណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ ដោយពង្រីកវិសាលភាពចំណេះដឹង បំណិន ការរអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌
- ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានលក្ខណៈសម្បត្តិបន្តទៅឩត្តមសិក្សាឬបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
- អាចចូលរួមក្នុងជីវភាពសង្គម ។