សំនួរ
១. តើបុគ្គលិកអប់រំមានសិទ្ធិអ្វីខ្លះ ?
២. ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ចអ្វីខ្លះ ?
៣. តើទណ្ឌកម្មមានប៉ុន្មានប្រភេទអ្វីខ្លះ ?
៤. តើទណ្ឌក្នុងច្បាប់ស្តីពីការអប់រំមានអ្វីខ្លះ ?
ចម្លើយ
១. បុគ្គលិកអប់រំមានសិទ្ធិ ៖
- សិទ្ធិទទួលតម្លៃវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ពីសង្គម
- សិទ្ធិអភិវឌ្ឍវិជ្ជាជីវៈ
- សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមបុគ្គលិកអប់រំ ឬសមាគមវិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន
- សិទ្ធិរៀបចំប្រជុំលើការងារអប់រំសាធារណៈ
- សិទ្ធិរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់
- សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ខ្លួន
- ទទួលសេវាកម្មអប់រំផ្សេងទៀតប្រកបដោយសមធម៌
- សិទ្ធិផ្សេងៗទៀតតាមបទបញ្ញត្តិនៃច្បាប់ធរមាន ។
២. ក្នុងនាមជាបុគ្គលិកអប់រំត្រូវមានកាតព្វកិច្ច ដូចជា ៖
- កាតព្វកិច្ចគោរពក្រមសីលធម៌
- កាតព្វកិច្ចរ៉ាប់រងសេវាកម្មរបស់ខ្លួននិងគោរពឋានានុក្រម
- កាតព្វកិច្ចគិតគូរប្រយោជន៍រួម និងមិនត្រូវប្រកបរប បន្ថែមត្រួតលើមុខងារ
- កាតព្វកិច្ចអព្យាក្រឹត្យក្នុងការងារ
- កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ
- កាតព្វកិច្ចប្រកាន់ភាពថ្លៃថ្នូរនិងមានកិត្តិយស
- កាតព្វកិច្ចអនុវត្តនិងអភិវឌ្ឍការងាររបស់ខ្លួនដោយយកចិត្តទុកដាក់និងទទួលខុសត្រូវ ។
៣. ទណ្ឌកម្មមានបួនប្រភេទគឺ ៖
១. ទណ្ឌកម្មរដ្ឋបាល (ស្ថាប័ន)
២. ទណ្ឌកម្មរដ្ឋប្បវេណី(សំណង)
៣. ទណ្ឌកម្មព្រហ្មទណ្ឌ (បទលហុ បទមជ្ឈិម និងបទឩក្រិដ្ឋ)
៤. ទណ្ឌកម្មអន្តរកាល ។
៤. ទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមាន ៖
- ការបង្កើតគ្រឹះស្ថានសិក្សាដោយគ្មានអាជ្ញាប័ណ្ណ ពិន័យអន្តរការណ៍ ២ លានទៅ ១០លាន (មិនរាងចាលទ្វេដង) ប្រើប្រាស់ប្រភេទគ្រឹះស្ថានសិក្សាមិនសមស្របដូចគ្នាពិន័យ អន្តរកាល ១លានដល់៥លាន (មិនរាងចាលទ្វេដង) ឬត្រូវព្យួរបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ឌអប់រំ
- បទលើសពាក់ព័ន្ធនិងការផ្តល់វិញ្ញាប័នបត្រឬសញ្ញាបត្រផ្តន្ទាទោសពិន័យប្រាក់ ២លាន ទៅ៦លាន និងដាក់គុកពី១ឆ្នាំ ទៅ ៣ឆ្នាំ
- ការបន្លំក្នុងការប្រឡងសាមីជន ឬជនណាប្រឡងជំនួសពិន័យអន្តរកាលពី១លាន ទៅ៥លាន (បើមិនរាងចាលទ្វេដង)និងព្យួរមិនឱ្យចូលប្រឡងក្នុងរយៈពេល២ឆ្នាំ ឬមិនឱ្យប្រឡងតែម្តងចំពោះដែលប្រឡងជំនួសឬបន្លំគ្រប់រូបភាពផ្តន្ទាទោសតាមច្បាប់ជាធរមាន
- បទលើ្មសពាក់ព័ន្ធនឹងដំណើរការនៃការប្រឡងពិន័យអន្តរកាល២លានដល់១០លាន បើបុគ្គលិកអប់រំសាធារណៈទទួលទណ្ឌកម្មតាមវិន័យថ្នាក់ទី ១ (បើមិនរាងចាលពិន័យអន្តរកាលទ្វេដងនិងទណ្ឌកម្មតាមវិន័យថ្នាក់ទី១ (បើមិនរាងចាលពិន័យអន្តរកាលទ្វេដងនិងទណ្ឌកម្មវិន័យថ្នាក់ទី២បន្ថែម)
- ការប៉ះពាល់ដល់សេរីភាពខាងជំនឿសាសនាក្នុងការអប់រំផ្តន្ទាទោសពិន័យជាប្រាក់ពី១០០០០០ទៅ២០០០០០០និងដាក់គុកពី១ខែទៅ១ឆ្នាំ
- ការប៉ះពាល់ដល់អាព្យាក្រឹតភាពរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សាពិន័យអន្តរកាលជាប្រាក់ពី១០លាន ទៅ២០លាន (បើមិនរាងចាលពិន័យទ្វេដងឬព្យួរឬដកហូតអាជ្ញាប័ណ្ណអប់រំ) ។