ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈដូចជា ៖
- មិនត្រូវធ្វើឱ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ
- គ្រូបង្រៀននៅគ្រឹះស្ថានភាពសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ
- មិនត្រូវធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជាជីវៈបង្រៀន ក្រោមកិច្ចសន្យា ឬលក្ខន្តិកៈជាមួយស្ថាប័នសាធារណៈ ឬស្ថាប័នឯកជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
- ត្រូវខិតខំបំពេញការងារដោយផ្តល់អាទិភាពទៅលើផលប្រយោជន៍របស់អ្នកសិក្សា និងផលប្រយោជន៍សាធារណៈគ្រូបង្រៀនដែលប្រកបវិជ្ជាជីវៈបង្រៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬគ្រឹះស្ថានសិក្សាឯកជនមិនត្រូវប្រើប្រាស់មុខងារជាគ្រូបង្រៀនបង្ខំឱ្យអ្នកសិក្សាមកសិក្សាជាមួយខ្លួន ឬគ្រូបង្រៀនផ្សេងទៀតឡើយ ។