ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីយកិច្ចចំពោះអ្នកសិក្សា និងអាណាព្យាបាលដូចជា ៖
- យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយនិងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន
- ជួយអ្នកសិក្សាជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺតដោយមិនរើសអើង
- ដឹកនាំសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ
- បង្រៀនដោយមិនត្រូវដាក់សម្ពាធយកជាប្រយោជន៍អ្នកសិក្សាឡើយ
- ជួយសម្រូលដល់អ្នកសិក្សាក្នុងការទទួលការនូវផលប្រយោជន៍សង្គមដោយមិនលម្អៀង
- ជៀសវាងប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលនាំឱ្យមានប៉ះពាល់ដល់ការបង្រៀន ការរៀន និងការប្រឡងអ្នកសិក្សាឡើយ ។