Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តំបន់មេសូប៉ូតាមី គឺជាទំនាបស្ថិតនៅចន្លោះទន្លេទីក ( Tigre ) និងទន្លេអឺប្រាត ( Euphrate ) មានព្រំប្រទល់ខា​ងជើង ជាប់ទៅនឹងភ្នំងាមេនី ( Armenie ) ខាងត្បូងជាប់នឹងឈូងសមុទ្រពែក ។ ខាងលិចតំបន់នេះជាវាលខ្សាច់អារ៉ាប៊ី ។ នៅខា​ងកើតមានប្រទេសអៀរ៉ង ដែលខណ្ឌតំបន់មេសូប៉ូតាមី និងអាស៊ីកណ្តាល ។  មេសូប៉ូតាមីមានអាកាសធាតុក្តៅស្ងួត ពុំសូ​វមានភ្លៀង ធ្លាក់ជោគជាំទេ តែដីនៅតាមដងទន្លេអឺប្រាត និងដងទន្លេទីកប្រកបដោយជីជាតិល្អ ហើយមានទឹកបង្ហូរ ជាហេតុធ្វើឲ្យប្រជាជននៅតំបន់នោះអាចប្រកបរបរកសិកម្មបានផលច្រើន និងអាចធ្វើកសិកម្មបានបីដងក្នុង១ឆ្នាំ ។

          នៅតំបន់នេះមានកុលសម្ព័ន្ធ រស់នៅយ៉ាងច្រើនក្រុមស្ថិតនៅក្រោមឳវាទរបស់ព្រឹទ្ធាចារ្យ ។ ព្រឹទ្ធាចារ្យមានអំណាចទូលំទូលាយណាស់ គឺអំណាចគ្រប់គ្រង់បែបតីយការ ។

          ក្រោយមកកុលសម្ព័ន្ធទាំងនោះ បង្កបង្កើតរដ្ឋតូចៗជាច្រើន ក្នុងចំណោមរដ្ឋទាំងនោះមានរដ្ឋបីដែលសំខាន់ជាងគេគឹរដ្ឋស៊ុយមែន ( Sumer ) រដ្ឋកាល់ដេ ( Chaleee or Akkade ) និ​ងរដ្ឋអាស៊ីរី ( Assyrie ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login